ជីវិតកម្សាន្ដ
ម៉ា ដូណា សរសើរ មាស សុខសោភា ថា មានចរិតខុសពីអ្នកសិល្ប:ដែលកើតជំងឺតួឯក
ស្របពេលដែលថ្មីៗនេះ ផ្ទុះនូវការវែកញែករវាងអ្នកសិល្ប:រៀមច្បងនិងអ្នកសិល្ប:សិស្សប្អូនជំនាន់ក្រោយ រហូតក្លាយជាប្រធានបទក្តៅមួយសម្រាប់មហាជនព្រមទាំងចង្កោមសិល្ប:នោះ ស្រាប់តែលោក ម៉ា ដូណា បានលើកឡើងពីចំណុចល្អរបស់តារាចម្រៀង មាស សុខសោភា ថា នាងមានចរិតខុសពីអ្នកសិល្ប:ខ្លះកើតជំងឺតួឯក។

ត្បិតតារាចម្រៀងអ្នកនាង មាស សុខសោភា ចាកចេញពីទ្រនំចាស់ផលិតកម្មថោនច្រើនឆ្នាំហើយក៏ពិតមែន តែបើនិយាយពីប្រជាប្រិយភាប និងកេរ្តិ៍ឈ្មោះល្បីរបស់តារាចម្រៀងរូបនេះ នៅតែដក់ជាប់ក្នុងអារម្មណ៍ទស្សនិកជនមិនអន់ថយឡើយ។
តួយ៉ាង មុននេះស្រាប់តែអ្នកសិល្ប:រួមអាជីពលោក ម៉ាដូណា បានលើកនូវចំណុចពិសេសដែល មាស សុខសោភា រក្សាបានការគាំទ្រពីមហាជនគ្រប់វ័យគ្រប់ស្រទាប់វណ្ណ:។ តារាសម្តែងនិងកំប្លែង ម៉ា ដូណា បានបញ្ជាក់ភ្ជាប់វីដេអូរបស់ សោភា ឱ្យដឹងថា “ស្តាប់ហើយពិចារណាគ្រប់អ្នកដែលចូលរង្វង់សិល្ប: ខ្ញុំសរសើរមិត្តខ្ញុំអាភាមួយ គឺមិនឆ្មើង love you “។
ជាមួយគ្នានេះដែរ មានការបញ្ចេញមតិថា “អ្នកនាង មាស សុខសោភា ពេលដែលជួបគាត់នៅក្រៅផ្ទាល់ហើយរួសរាយមិនឫកហើយមិនឆ្មើងទេគ្រាន់តែថា មនុស្សម្នាក់មិនអាចផ្គាប់ចិត្តអ្នកណាបានគ្រប់គ្នាទេ។ ពិតណាស់ ស្រលាញ់គាត់ ណាស់ សុំថតជាមួយថតទាំងញញឹម ហើយបទគាត់ខ្ញុំចេះសឹងទាំងអស់ ហើយច្រៀងរហូត”។
ទាក់ទងនឹងអ្វីដែលគួរនិងមិនគួរសម្រាប់អ្នកសិល្បៈ តារាស្រី អ្នកនាង មាស សុខសោភា បានលើកឡើងដែរថា “សម្រាប់អ្នកសិល្ប: យើងកុំគិតថាខ្លួនឯងជាតួឯក ព្រោះលើលោកនេះគ្មានអ្វីឋិតថេរទេ ហើយបន្តិចទៀតដូចជារូបនាងអ៊ីចឹង គឺនឹងត្រូវបាត់បង់សំឡេង បាត់បង់សម្រស់ ដូច្នេះវាគ្មានអ្វីឋិតថេរទេ។ រឿងនេះហើយ យើងមិនត្រូវប្រកាន់ចរិតតួឯកទេ”។
នាងបន្ថែមថា ដោយបែបនេះ សូមកុំមើលងាយអ្នកដទៃព្រោះថ្ងៃនេះគេអត់ល្បី តែថ្ងៃក្រោយគេអាចល្បី ឬអាចថា ថ្ងៃហ្នឹងគេក្រ តែថ្ងៃក្រោយគេអាចមានជាងក៏ថាបាន ហេតុនេះហើយ ត្រូវចេះរៀនគោរពឱ្យតម្លៃមនុស្សនៅជុំវិញខ្លួន៕ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


