Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ គ្រោង​ដាក់ពន្ធ ១០-១៥% លើប្រទេសជាង ១៥០

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក​ ដូណាល់ ត្រាំ បាន​ឱ្យដឹងកាលពីថ្ងៃពុធថា លោក​គ្រោង​នឹង​ផ្ញើលិខិតស្ដីពីពន្ធទៅប្រទេសជាង ១៥០ ដោយបញ្ជាក់ពីអត្រាពន្ធដែលពួកគេជាប់ចំពោះទំនិញ​នាំចេញ​ទៅអាមេរិក​ចន្លោះពី ១០-១៥ ភាគរយ។ នេះបើតាមការចុះផ្សាយរបស់ Bloomberg។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាង ១៥០ ប្រទេសដែលលោក ត្រាំ បាន​លើកឡើង អាចសំដៅលើក្រុមប្រទេសដែល​ជាប់ពន្ធមូលដ្ឋាន ១០ ភាគរយ ដែលលោកបាន​​ប្រកាសឡើងក្នុងពេលដំណាលគ្នាជាមួយ​ពន្ធគយបដិការខ្ពស់ កាលពីដើមខែមេសា។

លោក​ប្រាប់អ្នកយកព័ត៌មាន​នៅសេតវិមាន​យ៉ាងដូច្នេះថា៖ «យើងមានជាង ១៥០ ប្រទេស ដែល​យើង​នឹង​ផ្ញើការជូនដំណឹង​អំពីអ្វីដែលពួកគេ​ត្រូវបង់។ ការជូនដំណឹង​នោះ នឹង​បញ្ជាក់ពីអត្រាពន្ធប៉ុន្មានៗ។ វានឹង​ដូចៗគ្នា សម្រាប់ក្រុមប្រទេសទាំងនោះ»។ លោក​បន្ថែមថា ប្រទេសទាំងនោះមិនមែនជាប្រទេសធំៗ ​ហើយធ្វើ​អាជីវកម្ម​ច្រើនទេ។

ក្នុងបទសម្ភាសន៍មួយ​ជាមួយបណ្ដាញផ្សព្វផ្សាយ​ Real America’s Voice ដែលចេញផ្សាយកាលពីថ្ងៃពុធ លោក ត្រាំ និយាយថា អត្រាពន្ធលើប្រទេសទាំងនោះ អាច​មាន​ចន្លោះពី ១០-១៥ ភាគរយ ប៉ុន្តែមិនទាន់សម្រេច​នៅឡើយ​ទេ។

​គួរគូសបញ្ជាក់ថា ការលើកឡើងពីផែនការនេះរបស់ ត្រាំ ធ្វើឡើងក្រោយ​លោក​បាន​ផ្ញើលិខិតស្ដីពីអត្រាពន្ធខ្ពស់ទៅប្រទេសជាង ២០ រួមទាំងកាណាដា សហភាពអឺរ៉ុប​ និងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ដែលភាគច្រើន​សុទ្ធសឹងតែជាប់ពន្ធខ្ពស់ចន្លោះ ២៥-៥០ ភាគរយ​ លើកលែងតែឥណ្ឌូណេស៊ី ដែលលោកបន្ថយពី ៣២ ភាគរយ មកត្រឹម ១៩ ភាគរយ ក្រោមមាន​ការចរចាគ្នា។ ពន្ធខ្ពស់នេះ នឹង​ចូលជាធរមាន​នៅថ្ងៃទី ១ សីហា ដោយ​ទុកពេល​ឱ្យ​ប្រទេសផ្សេងៗចរចា និងផ្ដល់សំណើផ្សេងៗ ជាថ្នូរនឹង​ការទម្លាក់អត្រាពន្ធនោះចុះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ ​បដិសេធ​ចំពោះ​ជនខិលខូចដែលប្រើប្រាស់រូបនិងឈ្មោះ លោក ហេង សួរ ក្នុង​ចេតនា​ឆបោក​សាធារណជន

សន្តិសុខសង្គម១ ម៉ោង មុន

ក្រុម​ក្មេង​ទំនើង​៩​នាក់ បើក​ឆាក​ប្រយុទ្ធគ្នា​នៅ​ស្រុក​រវៀង ត្រូវ​នគរបាល​ឃាត់ខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រី​បច្ចេកទេស​កសិកម្ម​ឃុំ​ត្រពាំងបី ​អនុវត្ត​ប្រព័ន្ធ​កសិកម្ម​ចម្រុះ​ជួយ​លើក​កម្ពស់​គុណភាពដី​និង​ជីវភាព​កសិករ​កាន់​តែ​ប្រសើរ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយ​ឧត្តមសេនីយ៍ ស ថេត ៖ មន្រ្តី​ក្រោម​ឱវាទ​ ត្រូវ​ចេញ​ប្រតិបត្តិ​បង្រ្កាប​បទល្មើស​បច្ចេកវិទ្យា​ជា​បន្ទាន់ ឱ្យ​មាន​ប្រសិទ្ធភាព​បំផុត

ព័ត៌មានជាតិ៤ ម៉ោង មុន

អត្រាបោះបង់ការសិក្សារបស់សិស្សជនជាតិដើមភាគតិចមានការកើនឡើង ដោយសាររៀបការទាំងវ័យក្មេង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ ថា មីនដែលទាហានខ្លួនជាន់ ទើបបង្កប់ថ្មីៗ ផ្ទុយពីការអះអាងរបស់ Boonsin Phadklang

សន្តិសុខសង្គម២២ ម៉ោង មុន

ឪពុក​ចេញ​ទៅ​ផឹក​ស៊ី ទុក​ឱ្យ​ក្មេង​ៗនៅ​ក្នុង​ផ្ទះ​បង្ក​ជា​អគ្គិភ័យ ​សំណាង​សមត្ថកិច្ច​អន្តរាគមន៍​ជួយ​ទាន់​ពេល

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ទាហានថៃ ៣នាក់ជាន់មីននៅព្រំដែនជាប់កម្ពុជា ក្នុងនោះម្នាក់របួសធ្ងន់ ដាច់ជើងម្ខាង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មកស្គាល់គ្រាប់មីន PMN-2 ដែលថៃអះអាងថា ទាហានខ្លួនជាន់ដាច់ជើង

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ចែម វីឌ្យ៉ា នឹងក្លាយជា​កូន​ខ្មែរទី២​ដែលកាន់​តួនាទីជាន់ខ្ពស់​ក្នុង​ស្ថាប័នអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម