កីឡា
កីឡាករ កីឡាការិនី គ្រុឌគុនខ្មែរ-ចិន បង្ហាញភាពស្និទ្ធស្នាលជាមួយគ្នាមុនការប្រកួតមកដល់
កីឡាករ កីឡាការិនី គ្រុឌគុនខ្មែរ និងក្រុមការងារ ព្រមទាំងកីឡាករ កីឡាការិនីនៃប្រទេសចិន បានចូលរួមសន្និសីទព័ត៌មានស្តីពីការប្រកួតសង្វៀនគ្រុឌ គុនខ្មែរ-ចិន ក្នុងនោះមានក៏មានការចូលរួមពីលោក ខូវ ឆាយ ជាប្រធានសហព័ន្ធគុនខ្មែរ និង ជាអគ្គលេខាធិការស្តីទីសហព័ន្ធគុនខ្មែរអន្តរជាតិ និងក្លិបប្រដាល់គុនខ្មែរចិន។

នៅក្នុងសន្និសីទសារព័ត៌មាន ភាគីទាំងសងខាងបានចូលរួមសំណេះសំណាល សួរសុខទុក្ខគ្នា បង្ហាញពីក្តីរីករាយ ចំពោះកីឡាករ កីឡាការិនីគុនខ្មែរ និងចិន មុនថ្ងៃប្រកួតចូលមកដល់ ដោយចង់បង្ហាញថា កីឡាទោះចាញ់ឬឈ្នះ គឺស្ថិតនៅក្នុងន័យមិត្តភាពជានិច្ច។

គួរឱ្យដឹងថា នៅក្នុងការប្រកួតព្រឹត្តិការណ៍គ្រុឌ គុនខ្មែរ-ចិន នេះ មានកីឡាករ កីឡាការិនីឆ្នើមៗរបស់កម្ពុជាចំនួន ៧ រូបចូលរួមដូចជា ឈុត សេរីវ៉ាន់ថង គឹម វាសនា ពុធ សំបូរ កាន់ ម៉េងហុង រិទ្ធ អារុន ឃីម ឌីមុី និងធន់ ស្រីពេញ។
សម្រាប់អ្នកគាំទ្រ គ្រុឌ គុនខ្មែរ នឹងបានទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង៧យប់ (ម៉ោងនៅកម្ពុជា) ពីខេត្តស៊ីឈ័ន ប្រទេសចិន ហើយក៏នឹងមានការផ្សាយបន្តផ្ទាល់លើផេកផ្លូវការ Krud Energy, Krud Beer, VBL Sports និងផេកផ្លូវការ BTV News ផងដែរ។ គ្រុឌ នាំគុនខ្មែរល្បីលើឆាកអន្តរជាតិ គាំទ្រគ្រុឌ គាំទ្រគុនខ្មែរ៕








អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


