ជីវិតកម្សាន្ដ
ត្រឹមមួយឆ្នាំ Fan Bingbing រកចំណូលបានជិត ២០០ លានដុល្លារ ពីអាជីវកម្មសម្រស់សុទ្ធសាធ
តារាសម្ដែងចិន Fan Bingbing រកចំណូលបានជាង ១.៤ ពាន់លានយន់ (១៩៥ លានដុល្លារអាមេរិក) កាលពីឆ្នាំ ២០២៤ តាមរយៈការលក់ម៉ាស់បិទមុខ និងក្រែមលាបមាត់ក្រោមម៉ាកស្លាកយីហោ Fan Beauty Diary ផ្ទាល់ខ្លួនរបស់នាង។

យោងតាម Finance Sina ក្នុងវ័យ ៤៤ ឆ្នាំនេះតារាស្រីចិន ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថាជាអ្នកជំនួញ និងជាអ្នកសរសេរប្លុកម៉ូដច្រើនជាងតារាសម្ដែងនៅក្នុងប្រទេសចិនផ្សេងទៀត។ របាយការណ៍ពីគេហទំព័រអាជីវកម្មកែសម្ផស្សមួយបានកត់សម្គាល់ថា កាលពីឆ្នាំ ២០២៤ យីហោ Fan Beauty Diary ជាប់ចំណាត់ថ្នាក់ទី ៣៥ ក្នុងបញ្ជីម៉ាកយីហោសម្រស់ដ៏ពេញនិយមបំផុតរបស់ចិនទាំង ១០០។
ថ្វីដ្បិតតែប្រាក់ចំណូលរបស់ Fan Beauty Diary គឺទាបជាងម៉ាកយីហោកំពូល Proya ដែលរកបាន ៨.៦ ពាន់លានយន់កាលពីឆ្នាំមុន អ្នកវិភាគចាត់ទុកថា នេះជាសមិទ្ធិផលដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់ម៉ាកយីហោដែលបង្កើតឡើងកាលពី ៧ ឆ្នាំមុន។ ប្រេននេះដែរក៏កំពុងលេចចេញជាគូប្រជែងខ្លាំង នៅក្នុងឧស្សាហកម្មសម្រស់ដែលប្រកួតប្រជែងនាបច្ចុប្បន្នដែរ។
យីហោនេះមានការរីកចម្រើនជាលំដាប់ ជាមួយនឹងចំណុចសំខាន់ដែលសម្រេចបាននៅក្នុងខែមិថុនា នៅពេលដែលវាបានលក់ម៉ាសបិទមុខចំនួន ១០ម៉ឺនប្រអប់ក្នុងរយៈពេលត្រឹមតែ ១០ វិនាទីក្នុងកំឡុងពេលផ្សាយផ្ទាល់។ ប្រអប់នីមួយៗមានតម្លៃ ១៩៨ យន់។ បន្ថែមពីលើរបាំងមុខ ម៉ាកយីហោនេះផ្តល់ជូននូវក្រែមលាបមាត់ សាប៊ូកក់សក់ ក្រែមថែរក្សាស្បែក ជាមួយនឹងតម្លៃចាប់ពី ៩៩ យន់ ដល់ ៦៨៤ យន់។ អ្នកគាំទ្រផ្សព្វផ្សាយផលិតផលរបស់នាងតាមរយៈការផ្សាយពាណិជ្ជកម្ម ការផ្សាយបន្តផ្ទាល់ និងការសហការជាមួយអ្នកមានឥទ្ធិពលលើការផ្សាយបន្តផ្ទាល់របស់ចិនដ៏ពេញនិយមក្នុងអំឡុងពេលពិធីបុណ្យទិញទំនិញធំៗ។ គណនី Douyin របស់យីហោនេះមានអ្នកតាមដាន ១១.៤ លាននាក់។
ទន្ទឹមនឹងការបណ្តាក់ទុនជំនួញរបស់នាង តួឯកស្រីក្នុងរឿងភាគប្រវត្តិសាស្រ្តចិន «អធិរាជ អ៊ូ ម៉ីនាង» នៅតែបន្តចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិ បង្ហាញមុខក្នុងទស្សនាវដ្តី និងសម្តែងក្នុងខ្សែភាពយន្តដែលផលិតនៅហូលីវូដ កូរ៉េខាងត្បូង និងម៉ាឡេស៊ី។
នៅពេលដែលតារាចិនលេចធ្លោជាងគេ Fan Bingbing ត្រូវបានគេដាក់ឈ្មោះថាជាមនុស្សមានឥទ្ធិពលបំផុតទាំង ១០០ របស់ទស្សនាវដ្ដី Time ក្នុងឆ្នាំ ២០១៧។ ទោះជាយ៉ាងណាក៏ដោយ អាជីពរបស់នាងបានទទួលរងនូវការធ្លាក់ចុះយ៉ាងខ្លាំងក្នុងឆ្នាំ ២០១៨ នៅពេលដែលនាងត្រូវបានពិន័យជាប្រាក់ចំនួន ១២៨ លានដុល្លារអាមេរិក សម្រាប់ការគេចពន្ធ ដែលនាំឲ្យមានការផ្អាកជាសាធារណៈរយៈពេលយូរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ឈិនឡុង និង លី តាវហួ ត្រូវបង្ខំចិត្តរស់នៅទាំងភ័យខ្លាច និងឯកោ ដោយសារតែហ្វេនស្រលាញ់ពេក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


