សេចក្ដីជូនដំណឹង
កសាងអនាគតកាន់តែប្រសើរ៖ ការជួសជុលកែលម្អសាលារៀនក្នុងខេត្តតាកែវ របស់ធនាគារ ABA
ស្ថិតនៅក្នុងស្រុកដ៏ស្ងប់ស្ងាត់មួយ ដោយចំណាយពេលធ្វើដំណើរប្រមាណជា 30នាទី ពីទីរួមខេត្តតាកែវ សាលាបឋមសិក្សាសន្លុង គឺជាទីផ្ដល់ចំណេះដឹងសម្រាប់ប្រជាសហគមន៍ក្នុងតំបន់នោះ អស់ពេលជាយូរណាស់មកហើយ។ ជាមួយសិស្សានុសិស្សសរុបចំនួន 545នាក់ សាលារៀននេះបានផ្ដល់សេវាអប់រំដល់គ្រួសារជាច្រើនជំនាន់ ដ្បិតសំណង់អគារមានសភាពទ្រុឌទ្រោម គ្រឿងបរិក្ខារ និងធនធាននៅមានការខ្វះខាតក៏ដោយ។

ដូចសាលារដ្ឋក្នុងតំបន់ដាច់ស្រយាលដទៃទៀតដែរ សាលារៀននេះប្រឈមនឹងការខូចខាតទៅតាមអាយុកាលនៃសំណង់។ ជញ្ជាំងមានសភាពចាស់ មានស្នាមប្រេះ ដោយសារកត្តាអាកាសធាតុ បង្អួចនិងទ្វារត្រូវការជួសជុលបន្ថែម បរិយាកាសក្នុងបន្ទប់រៀនខ្វះខ្យល់ចេញចូលគ្រប់គ្រាន់ ចំណែកទីធ្លារខាងក្រៅវិញ ក៏មិនសូវមានផាសុកភាពគ្រប់គ្រាន់សម្រាប់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូផងដែរ។ យ៉ាងណាមិញ រូបភាពទាំងអស់នោះក៏បានកែប្រែ ជំនួសមកវិញនូវបរិយាកាសល្អប្រសើរឡើងវិញប្រកបដោយភាពរស់រវើក។
ការចាប់ផ្តើមថ្មី
ដោយយល់ពីផលរំខានដោយសារបញ្ហាទាំងនេះ មកលើការរៀនសូត្ររបស់សិស្សានុសិស្ស ធនាគារ ABA បានចេញមុខ ដើម្បីបង្កើតគម្រោងជួលជុលកែលម្អសាលារៀននេះឡើង។ អស់ពេលជាច្រើន សប្តាហ៍ សាលាបានទទួលការជួសជុលជាបន្តបន្ទាប់ សំដៅលើកកម្ពស់បរិយាកាសសិក្សាជូនដល់ សិស្សានុសិស្ស។ អគារមួយខ្នងដែលមានថ្នាក់រៀនចំនួន 5បន្ទប់ ត្រូវបានលាបពណ៌ថ្មី ដំបូលដែលរងនូវការធ្លុះធ្លាយ និងបង្អួចបាក់បែកក៏ត្រូវបានជួសជុល និងប្ដូរថ្មី។ ចំណែក កង្ហារព្យួរពិតាន ក៏បានបំពាក់ ដើម្បីផ្តល់នូវខ្យល់ត្រជាក់ពេលអាកាសធាតុក្តៅផងដែរ។

នៅក្នុងបរិវេណសាលា មានបន្ថែមនូវបង់អង្គុយថ្មីសម្រាប់សិស្សសម្រាកពីម៉ោងសិក្សា អំពូលសូឡា បានតម្លើងដើម្បីបង្កើនសុវត្ថិភាព និងបំភ្លឺទីធ្លា និងធុងសំរាមសម្រាប់គ្រប់គ្រងកាកសំណល់ និងអនាម័យ ឲ្យកាន់តែប្រសើរក្នុងទីធ្លាសាលា។
កុមារី វាសនា រស្មី ដែលជាសិស្សថា្នក់ទី 2 បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន “ពេលមេឃក្តៅ ខ្ញុំឆាប់បែកញើសពិបាកក្នុងការរៀន។ ប៉ុន្តែ នៅពេលមេឃភ្លៀង ទឹកភ្លៀងបានសាចពីបង្អួចដែលបាក់បែក ធ្វើឲ្យទទឹកសៀវភៅរបស់ខ្ញុំ។ ខ្ញុំសូមអរគុណដល់ធនាគារ ABA ដែលបានជួយដល់សាលារៀនខ្ញុំ ឥឡូវនេះ ខ្ញុំ និងមិត្តរួមថ្នាក់ អាចអង្គុយរៀនក្នុងថ្នាក់ដោយស្រួលខ្លួន មិនខ្លាចសាចភ្លៀង ឬបែកញើសទៀតទេ។”
អបអរវឌ្ឍនភាពថ្មីរួមគ្នា
នៅថ្ងៃទី12 ខែកក្កដា ឆ្នាំ2025 ពិធីប្រគល់អំណោយសប្បុរសធម៌បានរៀបចំឡើងនៅក្នុងបរិវេណ សាលាបឋមសិក្សាសន្លុង ផ្ទាល់ក្រោមវត្តមានលោក នុត បុរ៉ា អនុប្រធានមន្ទីរអប់រំខេត្តតាកែវ ព្រមទាំងបុគ្គលិក ABA លោកនាយកសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណ 150 នាក់។

ក្រៅពីកម្មវិធីប្រគល់អំណោយផ្លូវការ ក្នុងថ្ងៃដដែលនោះ ក៏មានការចូលរួមធ្វើកិច្ចការសង្គមជុំគ្នាផងដែរ។ សិស្សានុសិស្ស បានដើរតួយ៉ាងសំខាន់ក្នុងសកម្មភាពមួយចំនួនដូចជា ការលាបពណ៌បង្អួច និងសរសេរពាក្យស្លោក ដើម្បីដាក់លម្អថ្នាក់រៀន។ សកម្មភាពដាំកូនឈើ និងផ្កាដើម្បីបង្កើនសម្រស់ បៃតងក្នុងបរិវេណសាលា។
កិច្ចការទាំងនេះ គឺជាបំណិនជីវិតមួយ ផ្ដល់ឱកាសដល់ក្មេងៗបង្កើនទំនួលខុសត្រូវ ចេះធ្វើការជាក្រុម និងចេះទំនាក់ទំនងរវាងគ្នានឹងគ្នា។ នេះជាមធ្យោបាយដ៏ល្អមួយ ដែលសិស្សអាចរៀនសូត្របានច្រើនលើសពីចំណេះនៅក្នុងសៀវភៅ។

ក្រុមការងារ ABA ក៏បានចូលរួមជាមួយសិស្សានុសិស្សយ៉ាងសកម្មភាពក្នុងការលាបថ្នាំពណ៌ សម្អាតទីធ្លា និងដាំកូនឈើ។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ បានឆ្លុះបញ្ជាំងពីស្មារតីនៃគម្រោងនេះ ពោលគឺ ចូលរួមពីសហគមន៍ និងការលើកកម្ពស់ការអប់រំ។ សិស្សានុសិស្សក៏ទទួលបានសម្ភារៈសិក្សាមួយចំនួនផងដែរ ដើម្បីជាការលើកទឹកចិត្តសម្រាប់ការចូលរួមរបស់ពួកគេ។
លោក មាស ខេមរា ប្រធានសាខា ABA ខេត្តតាកែវ បានថ្លែងនៅក្នុងកម្មវិធីថា “ថ្ងៃនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីលើកកម្ពស់គុណភាពអប់រំ។ ការជួសជុលកែលម្អសំខាន់ៗដល់សាលាបឋមសិក្សាសន្លុង មានគោលបំណងផ្តល់នូវ បរិយាកាសកាន់តែសុវត្ថិភាព ជាមួយសម្ភារបរិក្ខារគ្រប់គ្រាន់ អាចឲ្យសិស្សទទួលបានការជោគជ័យក្នុងការសិក្សា និងរីកចម្រើន។ យើងខ្ញុំនៅធនាគារ ABA មានមោទនភាពដែលបានរួមចំណែកក្នុងគម្រោងដ៏មានសារៈសំខាន់ដែលផ្តល់ប្រយោជន៍ផ្ទាល់ដល់យុវជនជំនាន់ក្រោយ។”

ការជួសជុលកែលម្អនេះ ពីមួយសាលា ទៅមួយសាលា គម្រោងនីមួយៗឆ្លុះបញ្ចាំងពីកិច្ចប្រឹងប្រែងជា ជាបន្តបន្ទាប់របស់ ABA ក្នុងការបង្កើតសហគមន៍មួយដ៏រឹងមាំ ពេញដោយសមត្ថភាព។
តាមរយៈការវិនិយោគលើការអប់រំនៅថ្នាក់មូលដ្ឋាន ABA មិនគ្រាន់តែផ្ដោតលើការពង្រឹងហេដ្ឋារចនា សម្ពន្ធប៉ុណ្ណោះទេ ប៉ុន្តែក៏បញ្ជាក់ឡើងវិញនូវទំនួលខុសត្រូវសង្គមរបស់ខ្លួន ក្នុងការរួមចំណែកដល់វឌ្ឍនភាពជាតិ ឲ្យកាន់តែត្រចះត្រចង់ និងមានធនធានដែលទទួលបានអប់រំគ្រប់គ្រាន់។
-
ចរាចរណ៍១ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


