ព័ត៌មានជាតិ
ក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូ Picasso នឹងឡើងផ្សារហ៊ុននាពេលឆាប់ៗនេះ
ផ្សារមូលបត្រកម្ពុជា (CSX) បានផ្តល់ការឯកភាពជាគោលការណ៍ដល់ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបមិន (Picasso City Garden Development) លើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ នៅទីផ្សារកំណើន (Growth Board) នាពេលដ៏ខ្លីខាងមុខ។
យោងតាមសេចក្តីជូនដំណឹងកាលពីថ្ងៃទី១០ ខែកក្កដារបស់ CSX បានឱ្យដឹងថា ខ្លួនបានឯកភាពជាគោលការណ៍លើការពាក្យស្នើសុំរបស់ក្រុមហ៊ុន Picasso ដែលមានបំណងក្នុងការបោះផ្សាយមូលបត្រកម្មសិទ្ធិនៅផ្សារហ៊ុនដើម្បីកៀរគទុនក្នុងការពង្រីកអាជីវកម្មបន្ថែមទៀ។

«ផ្សារមូលបត្រកម្ពុជា (CSX) សូមជម្រាបជូនដំណឹងដល់សាធារណជនថា CSX បានសម្រេចឯកភាពជាគោលការណ៍ លើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ នៅទីផ្សារកំណើនរបស់ ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥។ ដើម្បីអាចចុះបញ្ជី និងជួញដូរ ជាផ្លូវការនៅ CSX ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបមិន (Picasso City Garden Development) ត្រូវតែទទួលបានការអនុញ្ញាតឱ្យបោះផ្សាយ លក់មូលបត្រកម្មសិទ្ធិជាសាធារណៈពីនិយ័តករមូលបត្រកម្ពុជា (SERC) និងត្រូវបំពេញនូវលក្ខខណ្ឌផ្សេងៗមួយចំនួនទៀតពាក់ព័ន្ធនឹងការចុះបញ្ជីនៅ CSX»។
ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ជាក្រុមហ៊ុនទីមួយដែលទទួលបានការឯកភាពជាគោលការណ៍ លើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិនៅទីផ្សារកំណើនសម្រាប់ឆ្នាំ ២០២៥នេះ ។ គួរកត់សម្គាល់ផងដែរថា ក្រុមហ៊ុន ពីកាសូ ជាក្រុមហ៊ុនដេលមានសកម្មភាព អាជីវកម្មចម្បងគឺអភិវឌ្ឍន៍គម្រោងខុនដូ លំដាប់ខ្ពស់ ជាពិសេសដោយបំផុសនូវរចនាបថសិល្ប គំនូររូបរបស់វិចិត្រករ ដ៏ល្បីល្បាញ លោក Pablo Picasso ។

លោក ហុង សុហួរ អគ្គនាយនៃផ្សារមូលបត្រកម្ពុជាបានថ្លែងមកកាន់កម្ពុជាថ្មីថា ក្រុមការងារបច្ចេកទេសរបស់លោកនឹងត្រូវការពេល១ខែក្នុងការត្រួតពិនិត្យលើឯកសារស្នើសុំ។
«យើងនឹងមើលជាក់ស្តែងថាទៅលើស្ថានភាពអាជិវកម្ម និងហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ថាតើពួកគាត់មានគុណវុឌ្ឍន៍គ្រប់គ្រាន់ក្នុងការចុះបញ្ជីបានហើយឬនៅ។ ដូច្នេះយើងមិនទាន់ធ្វើការសន្និដ្ឋានបាននៅឡើយទេពេលនេះ ដោយសារយើងត្រូវការពិនិត្យបន្ថែមទៀត។ ចំណុចដែលសំខាន់នោះក្រុមហ៊ុនត្រូវតែច្បាស់ថាខ្លួនមានស្ថានភាពហិរញ្ញវត្ថុរឹងមាំ»។ នេះបើតាមការបញ្ជាក់របស់លោកសុហួរ។
បើតាម CSX ) អស់រយៈពេលជាង ១៣ ឆ្នាំ នៃការបើកដំណើរការផ្សារហ៊ុននៅក្នុងប្រទេសកម្ពុជា ផ្សារមូលបត្របានចូលរួមកៀរគរថវិកាបានប្រមាណជិត ៥០០ លានដុល្លារអាមេរិក។ បានលើកឡើងថា រយៈពេលជាង ១៣ឆ្នាំហើយ ចាប់តាំងពីទីផ្សារហ៊ុនបើកដំណើរការនៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្នទីផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនដែលចុះបញ្ជីជាភាគហ៊ុនជាមួយមានចំនួន ១១ ក្រុមហ៊ុន ដោយក្នុងនោះក្រៅពីភាគហ៊ុន ក៏នៅមានផលិតផលផ្សេងទៀតគឺមានសញ្ញាប័ណ្ណចំនួន ១៤ បន្ថែម សរុបក្រុមហ៊ុនទាំងអស់មានចំនួន ២៥។ ក្រុមហ៊ុនទាំង ២៥ នេះ បានកៀរគរទុនជូនដល់រាជរដ្ឋាភិបាលកម្ពុជា បានប្រមាណជិត ៥០០លានដុល្លារ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


