កីឡា
អ្នកលេងគុនខ្មែរ វ៉ាន់ វឿន អាចសងសឹក ពេជ្រ អាទិទេព បានទេក្នុងជំនួបលើកទី២នេះ
អ្នកលេងគុនខ្មែរ វ៉ាន់ វឿន អាចសងសឹកកីឡាករ ពេជ្រ អាទិទេព បានទេក្នុងជំនួបលើកទី២ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ខណៈការជួបគ្នាលើកមុនភ្លាត់ចាញ់របូតខ្សែក្រវាត់ ១ខ្សែ អមដោយប្រាក់រង្វាន់ ៥០លានរៀល។

កាលប៉ះគ្នាលើកទី១
វ៉ាន់ វឿន បានលើកឡើងក្នុងកិច្ចសម្ភាសកន្លងទៅថា ការប៉ះគ្នាជាមួយ អាទិទេព លើកទី ២នេះប្រកួតលក្ខណៈហ្គង់តូច ឬធំ មិនជាបញ្ហាសម្រាប់រូបគេឡើយ ពោលចេះវាយទាំងអស់។ អ្នកលេងគុនខ្មែររូបនេះបានអរគុណចំពោះការបារម្ភរបស់អ្នកគាំទ្រ ប៉ុន្តែមិនថ្វីទេសម្រាប់ខ្លួនវាយហ្គង់អ្វីក៏បានដែរមិនចេះខ្លាចទេ។

កីឡាករ វ៉ាន់ វឿន
សិស្សគុនមកពីក្លឹបឃ្លាំងមឿងរូបនេះបន្ថែមទៀតថា បន្ទាប់ពីប៉ះគ្នាបានម្ដងរួចមកអាចដឹងពីចំណុចខ្វះខាតរបស់ខ្លួន និងបានកែប្រែផងដែរដើម្បីត្រៀមការប្រកួតនៅលើកទី២ ខាងមុខនេះ។ ចំពោះរឿងថា ១-២ ដៃបើកលុយនោះ វ៉ាន់ វឿន ថាមិនងាយទេលើកនេះ អាចថារូបគេមើលឃើញពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ អាទិទេព រួចហើយទើបឆ្លើយតបបែបនេះ។

អាទិទេព ពេលឈ្នះ វ៉ាន់ វឿន
បញ្ជាក់ដែរថា កាលប៉ះគ្នាលើកទី១ រវាង វ៉ាន់ វឿន និង ពេជ្រ អាទិទេព នោះគឺនៅវគ្គម៉ារ៉ាតុងផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់អូដ្ឋនៅសង្វៀនបាយ័ន កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥។ កាលនោះ វ៉ាន់ វឿន ចាញ់ពិន្ទុ អាទិទេព និងត្រូវអាជ្ញាកណ្ដាលរាប់ដល់ទៅ ២ដងទៀតផងក្នុងទឹកទី១។ ជំនួប លើកទី២ នេះនឹងធ្វើនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ នៅសង្វៀនហង្សមាស៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


