Connect with us

ជីវិតកម្សាន្ដ

នាយ ពែកមី អំពាវនាវឱ្យបញ្ឈប់ការបង្ហោះវីដេអូចល័តទ័ព ឬទីតាំងអាវុធរបស់កម្ពុជា

បានផុស

នៅ

ខណ:ដែលកំពុងមានការផ្ទុះអាវុធដាក់គ្នារវាងកងទ័ពកម្ពុជា និងភាគីថៃ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ តារាកំប្លែងនាយ ពែ កមី បានចេញមុខអំពាវនាវនិងទទូចដល់ប្រជាពលរដ្ឋខ្មែរមេត្តា កុំថតបង្ហោះវីដេអូនៃការចល័តទ័ពនិងទីតាំងអាវុធរបស់កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈវីដេអូខ្លីជិត១នាទី នាយ​ ពាក់មី ស្នើសុំដូច្នេះថា “ក្នុងនាមយើងប្រជាពលរដ្ឋខ្មែរ សូមមេត្តាបងប្អូនបញ្ឈប់សកម្មភាពថតវីដេអូឬរូបភាពនៃការចល័តទ័ព និងទីតាំងដាក់អាវុធរបស់កម្ពុជាទៅឲ្យខាងសត្រូវដឹងនិងមើលឃើញឲ្យសោះ”។នាយបន្តថា “ខ្ញុំសូមសំណូមពរបងប្អូនយើងកុំថតបង្ហោះកន្លែងផ្ទុះអាវុធឬទីតាំងកងទ័ពរបស់យើងកំពុងឈរជើងប្រយុទ្ធយ៉ាងអង់អាចក្លាហានជាមួយទាហារឈ្លានពានរបស់ថៃ”។

ទន្ទឹមនេះ នាយ ពាក់មី ក៏ស្នើឱ្យមានការចូលរួមផ្តល់កំលាំងចិត្តដល់កងទ័ពរបស់កម្ពុជា ដែលកំពុងតែប្រយុទ្ធការពារទឹកដីជាតិមាតុភូមិ កំចាត់ពួកចោរខ្មាំងសត្រូវនៅតាមបន្ទាត់ព្រំដែន។

តាមរយ:ការអំពាវនាវរបស់តារាកំប្លែងនាយ ពែកមីខាងលើនេះ គេសង្កេតឃើញមានការបញ្ចេញមតិគាំទ្រយ៉ាងច្រើនពីសំណាក់បងប្អូនមហាជនខ្មែរដើម្បីរួមគ្នាលើកទឹកចិត្តដល់កងទ័ពកម្ពុជា និងពិសេសគឺការបញ្ឈប់សកម្មភាពថតបង្ហោះវីដេអូចល័តទ័ពឬទីតាំងកងទ័ពកំពុងផ្ទុះអាវុធបណ្តេញចោរឈ្លានពានរបស់ទាហានថៃ៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម