ព័ត៌មានជាតិ
អភិបាលខេត្តប៉ៃលិន ប្រាប់ឱ្យពលករខ្មែរដែលធ្វើការនៅប្រទេសថៃ ប្រញាប់វិលត្រឡប់មកស្រុកកំណើតវិញ
លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ប្រាប់ឱ្យពលករខ្មែរ និងប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ប្រញាប់វិលត្រឡប់មកស្រុកកំណើតវិញ ព្រោះស្ថានភាពបច្ចុប្បន្នមិនល្អនោះឡើយ។

ការអំពាវនាវរបស់លោកស្រី គឺបន្ទាប់ពីកងទ័ពថៃបានចាប់ផ្តើមវាយប្រហារមកលើកងទ័ពកម្ពុជាមុន នៅតំបន់ប្រាសាទតាមាន់ធំ និងបានរាលដាលដល់តំបន់ផ្សេងទៀតក្នុងទឹកដីកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដា ម្សិលមិញ និងបន្តផ្ទុះអាវុធមកលើកម្ពុជារហូតមកដល់ពេលនេះនៅមិនទាន់ថមថយនៅឡើយ។
តាមរយៈទំព័រហ្វេសប៊ុក របស់លោកស្រី បាន ស្រីមុំ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នេះ បានបញ្ជាក់ដូច្នេះថា «ដោយស្ថានភាពមិនល្អបច្ចប្បន្នបើមិនមានការចាំបាច់ សូមប្រញាប់វិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន យើងបានរៀបចំក្រុមការងាររង់ចាំជួយសម្របសម្រួលជួយបងប្អូនពលករ ទោះបីមានឯកសារ ឬគ្មានឯកសារ»។ បន្ថែមពីនេះ រដ្ឋបាលខេត្តប៉ៃលិន ក៏បានត្រៀមរថយន្តក្រុង សម្រាប់ជូនបងប្អូនវិលត្រលប់ទៅស្រុកកំណើត ដល់លំនៅដ្ឋានគ្រប់ខេត្ត/ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយឥតគិតថ្លៃផងដែរ។

លោកស្រីអភិបាលខេត្ត បានបញ្ជាក់ថា ចំពោះករណីពលករខ្មែរ កំពុងស្ថិតនៅក្នុងប្រទេសថៃ ជួបបញ្ហាផ្សេងៗ ឬមិនទាន់បើកប្រាក់ខែ និងគ្មានមធ្យាបាយធ្វើដំណើរមកដល់ព្រំដែនកម្ពុជា តែមានបំណងចង់វិលត្រឡប់ទៅស្រុកកំណើត សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០៩៧ ៥៧៩ ៧៨ ៧៨ / ០៨៨ ៣៦៩ ៦៦៦៦ នោះក្រុមការងារនឹងរង់ចាំជួយសម្របសម្រួលជួយដោយឆន្ទៈខ្មែរតែមួយ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៧ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


