Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹក​នាំ​ហ្វីលីពីន ប្រកាសចូល​ខ្លួន​​ជួយ​ស្ដារ​សន្តិភាព​ឡើង​វិញ​នៅ​ក្នុង​ជម្លោះ​រវាង​កម្ពុជា-ថៃ

បានផុស

នៅ

ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានប្រកាសកាលពី​យប់​ថ្ងៃសៅរ៍​ទី​២៦​ខែ​កក្កដា​ថា ប្រទេស​របស់​លោក​ត្រៀម​​រួច​ជា​ស្រេច​ក្នុង​ការ​ផ្តល់ជំនួយការទូត ដើម្បីជួយបន្ធូរបន្ថយជម្លោះដែលកំពុងបន្តរវាង​កម្ពុជា និង​ថៃ។

លោក Ferdinand Marcos Jr. (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Marcos បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍​ថា «យើងចាត់ទុកជម្លោះរវាងប្រទេសជាសមាជិកអាស៊ានរបស់យើងជាមួយនឹងការព្រួយបារម្ភយ៉ាងខ្លាំង ហើយជំរុញ​ឲ្យ​ភាគីទាំងពីរដោះស្រាយជម្លោះនេះស្របតាមច្បាប់អន្តរជាតិ។ ហ្វីលីពីន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ជួយ​គ្រប់​មធ្យោបាយ​ដើម្បី​ស្ដារ​សន្តិភាព»។

ទន្ទឹម​នឹង​ការ​ប្រកាស​នេះ ស្ថានទូតហ្វីលីពីនប្រចាំនៅទីក្រុងបាងកក បានផ្តល់ដំបូន្មានដល់ប្រជាជនហ្វីលីពីនកុំ​ឲ្យ​ធ្វើដំណើរទៅកាន់ខេត្តចំនួន​៧​របស់ថៃ រួមមាន Ubon Ratchatani, Si Saket, Surin, Sa Kaeo, Buri Ram, Chantaburi និង Trat៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម