Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

បានផុស

នៅ

​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាន​បង្ហោះ​​សារ​លើ​បណ្តាញ​សង្គម Truth ​ថា៖ «លោក​ទើប​តែ​និយាយ​​​​​ទៅ​កាន់​​ នាយករដ្ឋមន្ត្រី​កម្ពុជា ​​ពាក់​ព័ន្ធ​​​ការ​បញ្ចប់សង្គ្រាម ជាមួយ​ប្រទេស​ថៃ​។ ខ្ញុំ​​​​កំពុង​ហៅ​ទៅកាន់​​​​នាយករដ្ឋមន្ត្រីស្តីទី​​ថៃ ឥឡូវនេះ​ស្នើ​ឲ្យ​មានបទ​ឈប់បាញ់និង​បញ្ចប់សង្គ្រាម​​​​ដែលកំពុង​តែ​​បំផ្លិច​បំផ្លាញ​»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ដូណាល់ ត្រាំ

ជុំវិញរឿងនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការឈប់បាញ់នាំយកសន្តិភាពមកវិញ ប៉ុន្តែភាគីថៃឯណោះទេ ដែលមិនបញ្ឈប់មហិច្ឆតាឃ្លានពានចង់បានទឹកដីកម្ពុជា ដោយនៅតែបន្តបាញ់ចូលដីកម្ពុជាដដែល។

នាយករដ្ឋមន្ត្រីស្តីទីថៃ Phumtham Wechayachai និយាយនៅថ្ងៃអាទិត្យទី២៧ខែកក្កដាឆ្នាំ២០២៥ថា ប្រទេសថៃពេញចិត្តនឹងការចរចាទ្វេភាគីជាមួយកម្ពុជា ហើយមិនចង់បានការអន្តរាគមន៍ពីភាគីទីបីក្នុងការដោះស្រាយជម្លោះព្រំដែនដែលកំពុងកើតមាននោះទេ។

នាយករដ្ឋមន្ត្រីស្តីទីថៃ Phumtham Wechayachai 

សម្តីរបស់លោក Phumtham គឺបង្ហាញយ៉ាងច្បាស់ថា ថៃកំពុងតែបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃសហរដ្ឋអាមេរិក តែជាប្រទេសមហាអំណាចផុតលេខលើពិភពលោកទាល់តែសោះ ទាំងដែលប្រមុខសេតវិមាន ខំមកជួយដោះស្រាយជម្លោះនេះហើយ។

តាមការបញ្ជាក់ពីក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា ទោះលោកត្រាំស្នើឲ្យមាន បទឈប់បាញ់ក៏ដោយ ប៉ុន្តែថៃនៅតែបន្តវាយប្រហារយ៉ាងខ្លាំងក្លាមកលើទឹកដីកម្ពុជាត្រង់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី អូរស្មាច់ តំបន់អានសេះ និងតំបន់ប្រាសាទព្រះវិហារ។

យ៉ាងណា កងទ័ពក៏ក្លាហានរបស់កម្ពុជា បានវាយទប់ទល់យ៉ាងអង់អាចបំផុត ការពារមិនឲ្យសត្រូវឈ្លានពានរំលោភបំពានទឹកដីកម្ពុជាបានឡើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ​ឲ្យ​ថៃ​​​និង​កម្ពុជា​ឈប់បាញ់​ភ្លាម​ ដោយ​ដាក់គំនាប​មិនធ្វើ​ពាណិជ្ជកម្ម​ជាមួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម