កីឡា
មូលនិធិរបស់ក្លិប Real Madrid ជួយដល់កុមារពិការនៅខេត្ត បាត់ដំបង
ក្លិបអធិរាជស Real Madrid តាមរយៈមូលនិធិរបស់ខ្លួន ជួយដល់កុមារពិការកម្ពុជានៅខេត្តបាត់ដំបង ដោយមានលោក ទេព ច័ន្ទពិសិដ្ឋ (Kike Figaredo) ជាក្រុមអភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង។

បន្ទាប់ពីទទួលបានមូលនិធិនេះ ដើម្បីជួយដល់កុមារពិការនៅខេត្តបាត់ ដំបង លោក ទេព ច័ន្ទពិសិដ្ឋ បានមានប្រសាសន៍ថា៖ «យើងនៅទីនេះដើម្បីឱ្យមនុស្សគ្រប់គ្នាមានជីវិតប្រកបដោយសេចក្តីថ្លៃថ្នូរ ហើយមូលនិធិក្លិបបាល់ទាត់ Real Madrid នឹងជួយឱ្យយើងមានជីវិតប្រកបដោយសេចក្តីថ្លៃថ្នូរ»។
គួរឱ្យដឹងថា នេះមិនមែនជាលើកទី ១ ទេ ដែល Real Madrid បានផ្តល់ជាមូលនិធិមកកាន់ប្រទេស កម្ពុជា ខណៈកន្លងៗមកពួកគេក៏ធ្លាប់ផ្តល់ជាមូលនិធិផ្សេងៗច្រើនលើកច្រើនសារមកហើយ។ រឿងពិសេសមួយទៀត គឺមូលនិធិរបស់ Real Madrid នេះ តែងតែជួយផ្គត់ផ្គង់ដល់កុមារនៅកម្ពុជា តាមរយៈអង្គការ និងដៃគូទាំងឡាយ ឱ្យកុមារកម្ពុជា ដែលជួបទុក្ខលំបាក ទទួលបាននូវកន្លែងស្នាក់នៅ ការអប់រំ និងការហ្វឹកហាត់កីឡាជាដើម៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


