ព័ត៌មានជាតិ
និយ័តករធានារ៉ាប់រងកម្ពុជា៖ការរីកចំរើននៃវិស័យនេះនៅមានកម្រិតទាបនៅឡើយ
អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា(IRC) បានលើកឡើងថា កត្តាចំណេះដឹង និងការយល់ដឹងចំពោះអត្ថប្រយោជន៍នៃវិស័យនេះរបស់ប្រជាពលរដ្ឋនៅមានកម្រិតនៅឡើយ ធ្វើឱ្យការរីកលូតលាស់នៃវិស័យធានារ៉ាប់រងនៅកម្ពុជាហាក់នៅមានពុំទាន់កើនឡើងខ្ពស់គួរឱ្យកត់សម្គាល់។

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយ «លិខិតបទដ្ឋានគតិយុត្តស្តីពីការធានារ៉ាប់រង» កាលពីថ្ងៃទី២៨ ខែកក្កដា នៅខេត្តកំពង់ចាម លោកប៊ូ ច័ន្ទភីរូ អគ្គនាយក IRC ថា ដើម្បីផ្សព្វផ្សាយអំពីច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងយន្តការផ្សេងៗ និយ័តករធានារ៉ាប់រងកម្ពុជា បានដាក់ចេញដើម្បីគ្រប់គ្រងវិស័យធានារ៉ាប់រងឱ្យបានល្អ បង្កឱ្យមានទំនុកចិត្តដល់ប្រជាពលរដ្ឋដែល ជាអ្នកប្រើប្រាស់សេវានៅតាមបណ្តាខេត្តនានា។
លោកបានថ្លែងបញ្ជាក់ថា៖« និយ័តករធានារ៉ាប់រងកម្ពុជា គឺធ្វើយ៉ាងណាព្យាយាមផ្សព្វផ្សាយ បណ្តុះបណ្តាល និងអប់រំ ប្រជាពលរដ្ឋទូទាំងប្រទេសអំពីវិស័យធានារ៉ាប់រង ព្រោះការទិញផលិតផលធានារ៉ាប់រង មិនងាយស្រួល ដូចជាការទិញលក់ទំនិញធម្មតាដែលអតិថិជនទិញភ្លាម នឹងទទួលបានទំនិញយកទៅប្រើប្រាស់ភ្លាមៗ នោះឡើយ។ សិក្ខាសាលាថ្ងៃនេះគឺជួយឲ្យអ្នកប្រើប្រាស់ និងមិនទាន់បានប្រើប្រាស់យល់ដឹងពីផ្លូវច្បាប់ ប្រសិនបើចង់ប្តឹងទៅក្រុមហ៊ុនធានារ៉ាប់រងណាមួយដោយនិយ័តករធានារ៉ាប់រងកម្ពុជា គឺអ្នកទទួលបន្ទុកដោះស្រាយតាមនីតិវិធី»។
លោកថា៖« វិស័យធានារ៉ាប់រងនៅកម្ពុជាមានការអភិវឌ្ឍន៍កម្រិតទាប គឺដោយសារកត្តាការយល់ដឹងរបស់ប្រជាពលរដ្ឋលើផលិតផលធានារ៉ាប់រង និងអត្ថប្រយោជន៍នៃការធានារ៉ាប់រងនៅមានកម្រិតទាប។ ធ្វើឱ្យវិស័យធានារ៉ាប់រងជួបប្រទះនឹងបញ្ហានោះគឺ ទំនុកចិត្ត ដ្បិតកិច្ចសន្យា ធានារ៉ាប់រង គឺជាកិច្ចសន្យាដែលមានថេរវេលាវែង ដូចនេះ អតិថិជនអាចមានការព្រួយបារម្ភអំពី ស្ថិរភាពរបស់ក្រុមហ៊ុនធានារ៉ាប់រង។ ដូច្នោះទាមទារឱ្យអ្នកជំនាញមានការបំភ្លឺ ពន្យល់ដល់ប្រជាពលរដ្ឋឱ្យយល់ដឹងអំពី អត្ថប្រយោជន៍នៃការធានារ៉ាប់រង នឹងត្រូវបានជ្រើសរើសដើម្បីផ្សព្វផ្សាយជូនសាធារណជនឲ្យបានទូលំទូលាយ និងមានទំនុកចិត្តខ្ពស់»។

យោងតាមរបាយការណ៍បានពីនិIRC នៅក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៥នេះបុព្វលាភសរុបរកបានពីក្រុមហ៊ុនធានារ៉ាប់រងទាំង ៤១ របស់កម្ពុជា ក្នុងនោះក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន ១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន ១៤ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន៧ និងក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន ១។ បច្ចុប្បន្ន ឧស្សាហកម្មនេះមានទ្រព្យសកម្មសរុបចំនួន ១,១ ពាន់លានដុល្លារ។
ជាមួយគ្នានេះដែរ ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៥នេះ វិស័យនេះក៏បានធ្វើការទូទាត់សណងដែលមានទឹកប្រាក់រហូតដល់ ៣០,៣៤ លានដុល្លារផងដែរ កើនឡើងជិត ៣៩ ភាគរយពី២១,៧៦ លានដុល្លារក្នុងឆ្នាំ២០២៤។
ក្នុងឆ្នាំ២០២៤ សម្រេចបានក្នុងទឹកប្រាក់ចំនួន ៣៥៦,៤៥ លានដុល្លារ កើនឡើង ៣,៥ ភាគរយធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ជាមួយគ្នានេះដែរ វិស័យនេះក៏បានធ្វើការទូទាត់សណងដែលមានទឹកប្រាក់រហូតដល់ ៧៩,៧ លានដុល្លារផងដែរ កើនឡើងជិត ២០ ភាគរយពី៦៧ លានដុល្លារក្នុងឆ្នាំ២០២៣៕
អត្ថបទនិងរូបភាព៖ឡេក ចាន់ពេជ្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


