ព័ត៌មានជាតិ
រដ្ឋ-វិស័យឯកជន រួមគ្នា លើកកម្ពស់ការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យ បរធនបាលកិច្ច
នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ និយ័តករបរធនបាលកិច្ច និង សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពី “ការលើកកម្ពស់ការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា”។

ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយពីវិស័យបរធនបាលកិច្ចឱ្យបានទៅដល់សិស្ស-និស្សិត នៃស.ភ.ន.វ.ស. ឱ្យបានកាន់តែទូលំទូលាយ ព្រមទាំងផ្តល់ការគាំទ្រក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជាផងដែរ។
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់ លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និង លោកបណ្ឌិត លុយ ចណ្ណា សាកលវិទ្យាធិការ នៃស.ភ.ន.វ.ស. ព្រមទាំងមានការចូលរួមពីតំណាងជាន់ខ្ពស់នៃនិយ័តករ និងអង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.), ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃ ន.ប.ធ. ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និងសិស្ស-និស្សិតនៃស.ភ.ន.វ.ស. តំណាងក្រុមហ៊ុនបរធនបាល ប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក ក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច និងក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច។
គិតមដល់បច្ចុប្បន្នបរធនបាលកិច្ចដែលបង្កើត និងចុះបញ្ជីត្រឹមត្រូវនូវនិយ័តករបរធនបាលកិច្ច (Trust Regulator) កើនឡើងដល់ចំនួន ១ ២៥៤ករណី ដែលមានទំហំបរធនកើនដល់ចំនួន ១,៨៤០ ពាន់លានដុល្លារអាមេរិក បើធៀបទៅនិងឆ្នាំ២០២១ ដែលមានបរធនបាលកិច្ចត្រឹមតែ ១៧ ករណី គិតជាសាច់ប្រាក់ប្រមាណ ១៥៦ លានដុល្លារប៉ុណ្ណោះ។

ក្នុងនោះ និយ័តករបរធនបាល មានបរធនបាលដែលជាតួអង្គសំខាន់នៅក្នុងការគ្រប់គ្រងការចាត់ចែង ថែរក្សា សុវត្ថិភាពរហូតដល់ ៤០ ស្ថាប័ន ដែលក្នុងនោះមាន ១៤ ជាក្រុមហ៊ុនបរធនបាល និង ២៦ ជាគ្រឹះស្ថានធនាគារពាណិជ្ជឈានមុន ដែលទទួលបានអាជ្ញាប័ណ្ណពីអាជ្ញាធរបរធនបាលកិច្ច ធ្វើប្រតិបត្តិការជាប្រតិបត្តិករផ្តល់សេវាថែរក្សាទុក ឬសេវារក្សាសុវត្ថិភាព។
ក្រៅពីនេះមានក្រុមហ៊ុនផ្តល់សេវាវាយតម្លៃ ចំនួន ១៧ និងក្រុមហ៊ុនផ្តល់សេវាសវនកម្មចំនួន ១៥ បន្ថែមទៀត មានន័យថាទ្រព្យសម្បត្តិមួយចំនួនដែលជាអចលនវត្ថុ និងចលនវត្ថុ ត្រូវមានការវាយតម្លៃជាក់ស្តែង ដោយវិធីសាស្រ្តត្រឹមត្រូវ និងដោយបុគ្គលដែលមានវិជ្ជាជីវៈ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


