ព័ត៌មានជាតិ
អភិបាលរាជធានី ណែនាំឲ្យអភិបាលខណ្ឌទាំង ១៤ ចាំទទួល និងជួយសម្របសម្រួលនៅពេលពលករពឹងពាក់រកការងារធ្វើ
លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឲ្យអាជ្ញាធរខណ្ឌទាំង ១៤ និងមន្ទីរចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ ពាក់ព័ន្ធការត្រៀមទទួលពលករដែលត្រឡប់ពីប្រទេសថៃមកស្រុកកំណើតវិញ ជាមួយនឹងការជួយសម្របសម្រួលពេលពួកគាត់ពឹងពាក់រកការងារធ្វើ។

ការណែនាំបែបនេះរបស់ លោក ឃួង ស្រេង នេះ បានធ្វើឡើងនារសៀលថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២៥ នៅសាលារាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរខណ្ឌទាំង ១៤ និងកងកម្លាំងមានសមត្ថកិច្ចទាំង ០៣ ប្រភេទ និងមន្ទីរចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញទាំងអស់។

លោក ឃួង ស្រេង លើកឡើងថា មកដល់ពេលនេះ ពលករកម្ពុជា បាននិងកំពុងសម្រុកចាកចេញពីប្រទេសថៃចូលមកប្រទេសកម្ពុជាវិញយ៉ាងច្រើនសន្ធឹកសន្ធាប់។ គិតមកដល់ពេលនេះមានពលរដ្ឋកម្ពុជាចាកចេញពីប្រទេសថៃប្រមាណជាង ៦០ ម៉ឺននាក់ហើយ។ ដូច្នេះទេ លោក ស្នើឲ្យអាជ្ញាធរខណ្ឌទាំង ១៤ និងមន្ទីរទាំងអស់ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ពួកគាត់។ ពោល នៅពេលដែលពលរដ្ឋមកពឹងពាក់រកការងារធ្វើ អាជ្ញាធរ ត្រូវជួយសម្របសម្រួលជួយពួកគាត់ ដោយមិនគិតពីនិន្នាការនយោបាយអ្វីទាំងអស់ ព្រោះជាឈាមជ័រដូចគ្នា ខ្មែរតែមួយ។

ពាក់ព័ន្ធការងារខាងលើនេះ លោក ឃួង ស្រេង សង្កត់ធ្ងន់ថា អ្វីដែលអាជ្ញាធរធ្វើបាន អ្វីជាចំណុចខ្វះខាត ត្រូវរាយការណ៍មកថ្នាក់លើភ្លាមៗ សំដៅធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅជាមួយអាជ្ញាធរ។ អាជ្ញាធរទាំង ១៤ ខណ្ឌ ក៏ត្រូវត្រៀមអាហារសម្រាប់ប្រជាពលរដ្ឋដែលជាពលករត្រឡប់ពីក្រៅប្រទេសមកកម្ពុជាវិញផងដែរ តាមរយៈការដាក់អ្នកប្រចាំការ ២៤ ម៉ោង លើ ២៤ ម៉ោង ដើម្បីជួយពួកគាត់ទាំងលើបញ្ហាជីវភាព និងការជួយសម្រួលរកការងារធ្វើ ដោយមិនទុកឲ្យពលរដ្ឋឯកោនោះទេ៕
អត្ថបទ ៖ ស្រីរ័ត្ន



-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២២ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


