Connect with us

ព័ត៌មានជាតិ

ផ្សារ​សហគមន៍​លេច​រូបរាង​​តាម​ភូមិជនបទ ជំរុញ​ការ​ដុះដំណាំបន្លែបំពេញតម្រូវការទីផ្សារ

បានផុស

នៅ

ពលរដ្ឋនៅឃុំជ្រោយបន្ទាយបានលើកឡើងថា នឹងខិតខំប្រឹងប្រែងដាំដុះដំណាំបន្លែ ដើម្បីបំពេញតម្រូវការទីផ្សារ និងបង្កើន​កម្រិតជីវភាពប្រចាំថ្ងៃ។

ការលើកឡើងរបស់ពលរដ្ឋធ្វើឡើង បន្ទាប់ពីទទួលបានទីតាំងផ្សារសម្រាប់លក់ដូរជាក់លាក់ជាផ្សារ​សហគមន៍ ដែលរៀបចំ​ដោយអាជ្ញាធរឃុំ មន្ទីរជំនាញពាក់ព័ន្ធ និងអង្គការជាដៃគូ។

លោកស្រី គីម សុខវ៉ាន ជាអ្នកលក់បន្លែ នៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ​បានឱ្យដឹងថា ដំណាំដាំដុះសព្វថ្ងៃ មានបន្លែចម្រុះ ត្រឡាច រនោង ដំឡូង ដែលដាំ​ដុះបានដោយខ្លួនឯង និងបន្លែផ្លែឈើខ្លះប្រមូលពីបងប្អូននៅឃុំជាមួយគ្នា ដែលអាចរកប្រាក់ចំណូលបានសមរម្យ និងមានជីវភាពប្រសើរជាងមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី សុខ ដាវី ជាអ្នកលក់ដូរបានឱ្យដឹងថា ក្រៅពីប្រកបមុខរបរលក់ដូរ សព្វថ្ងៃជាកសិករធ្វើស្រែចម្ការ ដាំបន្លែ នៅពេលមានផ្សារសហគមន៍នេះ គឺល្អមែនទែន ប្រជាពលរដ្ឋអាចយកបន្លែដែលខ្លួនដាំបានយកមកលក់ ដោះដូរ ដោយមិនចាំចាប់យកទៅលក់នៅទីឆ្ងាយ និងពិបាករកទីផ្សារដូចពីមុន។

អាជីករលក់ដូរបានយល់ឃើញថា ការបង្កើតផ្សារសហគមន៍ជ្រោយបន្ទាយនេះឡើង គឺល្អខ្លាំងមែនទែនសម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដោយសារនៅទីតាំងនេះមានមនុស្សច្រើនអ៊ូរអ៊រ មានផ្លូវចេញចូលងាយស្រួលលក់ដូរ។

បន្លែ ផ្លែឈើ ចម្រុះគ្រប់មុខ ដែលដាក់តាំងលក់ឱ្យអ្នកបរិភោគនៅផ្សារសហគមន៍ជ្រោយបន្ទាយនេះ សុទ្ធសឹងជាបន្លែផ្លែឈើ ដាំដុះនៅក្នុងស្រុកសហគមន៍ និងបន្លែរបស់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះដោយគ្មានជាតិគីមី៕

អត្ថបទ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម