Connect with us

ព័ត៌មានជាតិ

ចូល​ចាប់​ត្រីក្រោម​គុម្ពឫស្សី​មាត់​អូ​ បាក់​ដី​សង្កត់​ស្លាប់

បានផុស

នៅ

​​ជា​រឿង​នឹកស្មាន​មិន​ដល់ ដែលបុរសអ្នក​បង់សំណាញ់​ម្នាក់ចូលទៅ​រាវ​រកត្រី​ក្រោម​គុម្ពឬស្សីនៅជាប់​មាត់​ច្រាំង តែជាអកុសល់ត្រូវដីបាក់​សង្កត់​ក្នុង​ទឹកអូរ​រហូតដល់​ស្លាប់​។

​ហេតុការណ៍​នេះ​កើតឡើងកាលពីវេលា​ម៉ោង​១៧​និង៣០​នាទី ​ថ្ងៃទី​០៤​ ខែមេសា ​ឆ្នាំ​២០២១​ ស្ថិតក្នុង​ភូមិ​រហាល ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​   ​

សមត្ថកិច្ច​បានឲ្យដឹងថា សព​ជនរងគ្រោះ​មានឈ្មោះ ចក់ ចែម ភេទ​ប្រុស អាយុ​២១​ឆ្នាំ​ នៅ​ភូមិ​ ឃុំ​កើតហេតុ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ការបំភ្លឺ​របស់​ឈ្មោះ ហ៊ុន ចក់ ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ​ ត្រូវជា​ឪពុក​បង្កើត​របស់​ជន​រងគ្រោះ​និងឈ្មោះ ឌឿ​ន ដា​ ភេទប្រុស អាយុ​៣៧​ឆ្នាំ ​ត្រូវជា​បងប្អូនជីដូនជាមួយជនរងគ្រោះ ដែលនៅ​កន្លែង​កើតហេតុនោះបាន​ឲ្យ​ដឹងថា ពួកគាត់ទាំង៣នាក់បាននាំគ្នាទៅ​បង់សំណាញ់​នៅកន្លែងកើតហេតុ​រហូតដល់​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ជនរងគ្រោះបាន​យក​សំណា​ញ់​ទៅ​គ្រប​នៅ​នឹង​ច្រាំង​ក្រោម​គុម្ព​ឬស្សី ដើម្បីចូលចាប់ត្រី ​ចំណែក​ពួកគាត់​ក៏​នៅក្បែរ​នោះដែរ។ ពេលជនរងគ្រោះ​កំពុង​មុជទឹក​រាវ​ចាប់​ត្រីស្រាប់តែ​បាក់​ដីមាត់ច្រាំង​សង្កត់​លើ​ជនរងគ្រោះ។​

ក្រោយពី​ដឹងថា​កូន​ត្រូវ​ដី​ច្រាំង​បាក់​សង្កត់​នៅក្នុង​ទឹក​ហើយ ខ្លួន​ជាឱពុកក៏បាន​រាយការណ៍​ជូន​សមត្ថ​កិច្ច​និងបាន​ហៅ​អា​អ៊ិ​ច(​អេ​ស្កា​វ​ទ័​រ​)​មក​កាយ​យក​កូន​របស់ខ្លួន​ចេញពី​ក្នុង​ទឹកតែបានស្លាប់​បាត់ទៅ​ហើយ។

ក្រោយ​ការពិនិត្យ​របស់​កម្លាំង​ជំនាញ​បច្ចេកទេស​ឃើញថា​ សព​មាន​ស្លាកស្នាម​ដាច់​រលាត់​នៅលើ​ភ្នែក និង ខ្ទង់ច្រមុះ​ដែល​បណ្ដាលមកពី​ការបាក់​សង្កត់​នៃ​ច្រាំង​អូរ។ សមត្ថកិច្ចបានបញ្ជាក់ថា​ករណី​នេះ​មិនជា​ប់​ពាក់ព័ន្ធ​នឹង​ករណី​បទល្មើស​នោះឡើយ​៕​

អត្ថបទ ៖ កុសល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម