Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ​ យ​​ក​​ឱកាស​ការ​ងារ ​១៦០​កន្លែង​​​ទៅ​ផ្ស​​ព្វ​ផ្សា​យ​​ជូន​​ប្រជា​ពល​រដ្ឋ និង​​ពលករ​ខ្មែរ​​ទើប​ត្រឡប់​មក​ពីប្រទេ​សថៃ នៅក្នុង​ខេត្ត​តា​កែវ

បានផុស

នៅ

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃ​ក្រសួង​ការ​ងារ និង​​បណ្ដុះ​បណ្ដាល​​វិជ្ជា​ជីវៈ ​នៅ​ថ្ងៃ​​ទី៩ ​ខែសីហា ​ឆ្នាំ២០២៥ ​បាន​​រៀ​ប​ចំ​«​វេទិ​កាកា​រ​ងារ» ​ដើម្បី​​​នាំយ​ក​​ព័ត៌មាន​​ឱកាស​​ការ​ងារ​​ចំនួន​ ១៦០​កន្លែង​​​ទៅ​ផ្ស​ព្វផ្សាយ​ជូន​​ប្រជា​ពល​រដ្ឋ ​និង​​ពលករ​ខ្មែរ​ ​ដែល​​ទើប​​វិល​ត្រ​ឡប់​​មក​​​ពី​ប្រទេ​ស​ថៃ ​នៅឃុំ​រនាម និ​ង​​ឃុំខ្វាវ ​ស្រុក​​ទ្រាំង ​ក្នុង​​ខេត្ត​​តាកែវ​​​។​

ការ​បើក​​វេទិកា​​ការ​ងារ​​នេះ ធ្វើ​ឡើង​​ក្នុង​​គោល​​បំណង​ផ្តល់​​ឱកាស​ការ​ងារ​​ជូន​​ប​ង​​ប្អូន​​ប្រជា​ពល​​រដ្ឋ ​និង​​ពលករ​ខ្មែរ ​ដែល​​ទើប​​វិល​ត្រឡប់​មក​​ពី​ប្រទេ​ស​​​ថៃ​​មក​​ចូល​​រួម​ចំនួន ២៧៧នា​ក់ និង​មានអ្នក​ទទួល​បានឱ​កាសកា​រងារ​ភ្លាមៗ​ជិត ៨០នាក់​ពី​ក្រុម​ហ៊ុនធំៗ​ដែល​កំពុង​មាន​តម្រូវ​ការ​កម្លាំង​ពល​កម្ម​។

លើសពី​នេះ មន្រ្តី​ក្រសួ​ង ក៏បាន​ផ្សព្វ​ផ្សាយ​អំពី​អត្ថ​ប្រយោ​ជន៍​នៃ​របប​សន្តិ​សុខ​សង្គម និង​ការ​អប់រំ​បណ្ដុះ​បណ្ដា​ល​បច្ចេក​ទេ​ស និង​វិជ្ជា​ជីវៈ ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ ជាពិ​សេស បង​ប្អូន​ពលករ​ខ្មែរ​ដែល​ទើប​ត្រឡប់​មក​ពីប្រ​ទេស​ថៃ​៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម