ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពត បង្កើនការងារជំរុញចលនាភូមិ១ផលិតផល១ ដើម្បីឈានទៅដល់ឈប់ប្រើប្រាស់ទំនិញថៃ
កំពត ៖ នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៥នេះ អាជ្ញាធរខេត្តកំពតបានជំរុញឱ្យមន្ត្រីជំនាញលេខាធិការដ្ឋាននៃគណៈកម្មាធិការ ជំរុញចលនាភូមិ១ផលិតផល១ខេត្តកំពត បានលើកឡើងថា ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក ជំរុញទីផ្សារ ការផលិត ការដាំដុះ និងការចិញ្ចឹមរបស់ប្រជាកសិករឱ្យប្រកបដោយគុណភាព សុវត្ថិភាព និងបរិមាណច្រើន អាចផ្គត់ផ្គង់តម្រូវការទីផ្សារ មន្ត្រីលេខាធិការដ្ឋាននឹងរៀបចំផែនការសកម្មភាពឱ្យកាន់តែប្រសើរ ដើម្បីឈានទៅដល់ឈប់ប្រើប្រាស់ទំនិញថៃ បានក្នុងកិច្ចប្រជុំក្រុមការងារលេខាធិការដ្ឋានជំរុញចលនាភូមិ១ ផលិតផល១។

លោក ង៉ែត សាវឿន អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជំរុញចលនាភូមិ១ផលិតផល១ខេត្តកំពត បានលើកឡើងថា ដោយអនុវត្តតាមគោលនយយោបាយ និងការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ ពិសេសតាមចង្អុលបង្ហាញពីលោកអភិបាលខេត្តកំពត ក្រុមការងារលេខាធិការដ្ឋានបានមកជួបជុំគ្នាធ្វើបច្ចុប្បន្នភាពលើការងារជំរុញចលនាភូមិ១ផលិតផល និងគ្រោងរៀបចំផែនការឲ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក ជំរុញទីផ្សារ ការផលិត ការដាំដុះ និងការចិញ្ចឹមរបស់ប្រជាកសិករឱ្យប្រកបដោយគុណភាព សុវត្ថិភាព និងបរិមាណច្រើន អាចផ្គត់ផ្គង់តម្រូវការទីផ្សារ ក៏ដូចជារួមចំណែកទាក់ទាញភ្ញៀវទេសចរផងដែរ ពិសេសដើម្បីឈានទៅឈប់ប្រើប្រាស់ទំនិញថៃ។

សមាជិកលេខាធិការដ្ឋាន នៃគណៈកម្មាធិការជំរុញចលនាភូមិ១ ផលិតផល១ របស់ខេត្តកំពត លោក ស្មាន់ វណ្ណនីមល បានបញ្ជាក់ថា តាមផែនការរបស់គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ គឺគ្រោងរៀបចំវេទិកាផ្គូផ្គងរវាងអ្នកផលិត អ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក នៅក្នុងខេត្តកំពតនៅថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែសីហាឆ្នាំ២០២៥ខាងមុខនេះ។

ហើយក្នុងឱកាសនោះខេត្តកំពតមានគណៈកម្មាធិការនឹងពិចារណាចុះបញ្ជីផលិតផលខេត្តកំពតប្រមាណ២០មុខបន្ថែមទៀតជាផលិតផល ភូមិ១ផលិតផល១ ខណៈដែលផលិតផល៥៧មុខត្រូវបានចុះបញ្ជីរួចរាល់។

បើតាមការបញ្ជាក់របស់ក្រុមការងារលេខាធិការដ្ឋានដែលមកពីតាមបណ្តាក្រុងស្រុក ថាខេត្តកំពតនៅមានផលិតផលជាច្រើនទៀត ដែលមានសក្តានុពលអាចចុះបញ្ជីជាផលិតផល ភូមិ១ផលិតផល១៕
ដោយ ៖ សឹង រ៉ាត់





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


