សន្តិសុខសង្គម
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បង្ក្រាបបទល្មើសនេសាទ២ករណី និងបានបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់មួយចំនួន
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានសហការជាមួយអាជ្ញាធរស្រុកព្រៃឈរ និងអាជ្ញាធរស្រុកកងមាស ចុះបង្ក្រាបបទល្មើសនេសាទ២ករណី និងរុះរើបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់មួយចំនួន។

លោក ស៊ឹម ថាវីរ: ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានឲ្យដឹងថា ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយ អាជ្ញាធរស្រុកព្រៃឈរ និងអាជ្ញាធរស្រុកកងមាស និងកម្លាំងផ្នែកសឹករងព្រៃឈរ កម្លាំងសហគមន៍នេសាទសាមគ្គីឃុំមៀន ដោយមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលា ដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការបង្ក្រាបបទល្មេីសជលផល ដោយរុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់បានចំនួន ០២ករណីរួមមាន ករណីទី១ មានឧករណ៍លូស្បៃមុងចំនួន ២មាត់ -របាំងស្បៃមុងប្រវែង ៩០ម៉ែត្រ-បង្គោលចម្រឹងចំនួន ៤៥ដើម និងចាក់លែងកូនត្រីចម្រុះទម្ងន់ ១គីឡូក្រាម នៅចំណុចគ្របបាយ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ករណីទី២ មានដូចជាឧករណ៍លូស្បៃមុងចំនួន ៧មាត់-របាំងស្បៃមុងប្រវែង ២១៥ម៉ែត្រ-បង្គោលចម្រឹងចំនួន ១១០ដើម និងបានចាក់លែងកូនត្រីចម្រុះទម្ងន់ ៤គីឡូក្រាមផងដែរ នៅចំណុចបឹងក្បាលក្រពើ ឃុំព្រែក ក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


