Connect with us

ជីវិតកម្សាន្ដ

អតីតតារាចម្រៀង អុិត ស្រីពីន មកពីអាមេរិកឆ្លៀតពេលចុះសួរសុខទុក្ខ និងចែកអំណោយកងទ័ពជួរមុខនៅព្រះវិហារ

បានផុស

នៅ

អតីតតារាចម្រៀងល្បីឈ្មោះរបស់ខ្មែរអ្នកនាង អុិត ស្រីពីន ខណ:ពេលដែលធ្វើដំណើរមកលេងប្រទេសកំណើតកម្ពុជាកាលពីថ្មីៗនេះ បានឆ្លៀតឱកាសចុះទៅសួរសុខទុក្ខ និងចែកអំណោយដល់វីរ:កងទ័ពជួរមុខនៅព្រះវិហារ។ នេះតាមការឱ្យដឹងតារាជើងចាស់លោក សុះ ម៉ាច ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លៀតក្នុងឱកាសចុះសួរសុខទុក្ខកងទ័ពនេះ ​អ្នកនាង អុិត ស្រីពីន បានដាស់តឿនដល់ពលរដ្ឋខ្មែរគ្រប់រូប ឱ្យបន្តភាពស្ងៀមស្ងាត់ ដោយរៀបរាប់ថា “យើងរក្សាភាពស្ងៀមស្ងាត់ និងប្រយ័ត្នខ្ពស់ព្រោះអន្តរជាតិកំពុងតាមដាន ភាគីទាំងពីរស្ងៀមស្ងាត់ មិនមែនជាភាពទន់ខ្សោយ ស្ងៀមស្ងាត់ជាប្រភពនៃភាពខ្លាំងដ៏អស្ចារ្យ ស្ងៀមស្ងាត់សត្រូវមិនងាយស្មានកម្លាំង“។

ជាមួយនឹងការវិលត្រឡប់របស់អតីតអ្នកសិល្បៈរូបនេះ លោក សុះ ម៉ាច បានរៀបរាប់ថា “បែកប្អូនស្រី អុិត ស្រីពីន អតីតដៃគូចម្រៀងជាង១០ឆ្នាំហើយ ទើបតែបានជួបគ្នាថ្ងៃនេះមុនពេលប្អូនត្រឡប់ទៅអាមេរិកវិញ ខណ:ពេលប្អូនចុះមកចែកអំណោយនិងសួរសុខទុក្ខកងទ័ពជួរមុខនៅព្រះវិហារ។ សូមអរគុណទឹកចិត្តប្អូនស្រីព្រមទាំងបងប្អូនខ្មែរនៅសហរដ្ឋអាមេរិកចំពោះកងទ័ពជាតិយើង”។

គួររំលឹកថា អ៊ិត ស្រីពីន បានចេញទៅរស់នៅសហរដ្ឋ អាមេរិកកាលពីឆ្នាំ២០១០ បន្ទាប់ពីនាងបានរៀបការ ជាមួយស្វាមីថ្មីរយៈពេល៤ឆ្នាំហើយបុរសអាណិកជនខ្មែរដែលជាកូនថៅកែលក់មាសនោះថែមទាំងបានធា នាកូនទាំង៣(ស្រី២)របស់ស្រីពីនទៅរស់នៅអាមេរិក ជាមួយនាងទៀតផង៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម