កីឡា
លោក ខេស៊ី បាណេត បណ្ដាគ្រឹះស្ថានឧត្ដមសិក្សាគួរបង្កើតព្រឹត្តិការណ៍កីឡាឲ្យបានច្រើនព្រោះមានសារប្រយោជន៍ដល់និស្សិត
លោក ខេស៊ី បាណេត នាយកវិទ្យាស្ថានខេមអេដ ថាបណ្ដាគ្រឹះស្ថានឧត្តមសិក្សានានាគួរបង្កើតជាព្រឹត្តិការណ៍កីឡាឲ្យបានច្រើន ព្រោះមានសារប្រយោជន៍ច្រើនដល់សិស្សនិស្សិតទាំងសុខភាព និងបទពិសោធ។

លោក ខេស៊ី បាណេត
ថ្លែងក្នុងពិធីបើកការប្រកួតបាល់បោះរបស់វិទ្យាស្ថានខេមអេដ ឆ្នាំ២០២៥ ព្រឹកមិញនេះលោក ខេស៊ី បាណេត បានឲ្យដឹងថា ពានរង្វាន់មួយនេះបានបង្កើតឡើងជាង ១០ឆ្នាំមកហើយគិតមកដល់ពេលនេះ។ ឆ្នាំនេះសិស្សនិស្សិតចូលរួមទាំងអស់ ៣២ក្រុមមានចំនួនរហូតជាង ២៥០នាក់ដែលចំនួននេះមានការកើនឡើងជាងឆ្នាំមុនៗទៅទៀត។

ទិដ្ឋភាពបើកការប្រកួត
លោក ខេស៊ី បាណេត បន្ថែមទៀតថា តាមបទពិសោធឆ្នាំមុនៗនេះមើលឃើញថាសិស្សនិស្សិតមានចិត្តសប្បាយរីករាយក្នុងការចូលរួមប្រកួត និងបង្ហាញពីសាមគ្គីភាពរវាងគ្នា និងគ្នា បានស្គាល់មិត្តភ័ត្តថ្មីៗដែលរៀននៅឆ្នាំផ្សេងៗគ្នាជាដើម។ ក្រៅពីនេះព្រឹត្តិការណ៍កីឡាមួយនេះបានធ្វើឲ្យពួកគេទទួលបាននូវអ្វីថ្មីៗ និងចេះតស៊ូជម្នះរាល់ឧបសគ្គដែលបានជួបដើម្បីពង្រឹងស្មារតីឆ្ពោះទៅបំពេញការងារនៅពេលបញ្ចប់ការសិក្សានៅពេលខាងមុខ។
ក្រៅពីចំណុចសំខាន់ៗខាងលើនេះហើយនោះព្រឹត្តិការណ៍មួយនេះបានក៏បណ្ដុះសមត្ថភាពកីឡាររបស់និស្សិតឲ្យរីកចម្រើន ឬអាចឈានដល់ក្លាយជាធនធានជម្រើសជាតិទៅតាមប្រភេទកីឡាផ្សេងរហូតប្រកួតតំណាងជាតិជាដើម។

ទិដ្ឋភាពប្រកួត
ដូច្នេះហើយបណ្ដាគ្រឹះស្ថានឧត្ដមសិក្សានានានៅកម្ពុជាគួរឲ្យបង្កើតឲ្យមានជាព្រឹត្តិការណ៍កីឡាឲ្យបានច្រើនពិសេសដូចវិទ្យាស្ថានខេមអេដដែលកំពុងធ្វើនៅពេលនេះ ព្រោះដូចដឹងហើយពីសារប្រយោជន៍ជាច្រើនដែលបានរៀបចំខាងលើ។

ទិដ្ឋភាពប្រកួត
បញ្ជាក់ដែរថា ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ នេះវិទ្យាស្ថានខេមអេដ បានប្រកាសបើកការប្រកួតបាល់បោះ ប្រចាំឆ្នាំ២០២៥ (CamEd Men’s & Women’s Basketball Tournament 2025) នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា។ ការប្រកួតនេះមានក្រុមចូលរួម ៣២ក្រុម (បុរស ១៦ក្រុម, នារី ១៦ក្រុម) និងធ្វើការប្រកួតចាប់ពីថ្ងៃទី១៧ ដល់ ២៤ ខែសីហា ឆ្នាំ២០២៥៕


ពានរង្វាន់
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


