ព័ត៌មានអន្ដរជាតិ
ត្រាំ ប្រាប់ថា កុំបារម្ភ! សង្គ្រាមលោកលើកទី៣ នឹងមិនផ្ទុះឡើងទេ
ក្នុង Podcast ជាមួយពិធីករ Mark Levin ផ្សាយកាលពីថ្ងៃពុធទី២០ខែសីហាឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា កុំបារម្ភអី! ជម្លោះរុស្ស៊ី-អ៊ុយក្រែន នឹងមិនរាលដាលក្លាយទៅជាសង្គ្រាមលោកលើកទី៣នោះទេ។

ដ្បិតទទួលស្គាល់ថា ជម្លោះរុស្ស៊ី-អ៊ុយក្រែន ពិតជាពិបាកដោះស្រាយ ប៉ុន្តែលោកត្រាំបានបង្ហាញភាពវិជ្ជមានក្នុងកិច្ចពិភាក្សាជាមួយមេដឹកនាំវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន នាពេលថ្មីៗនេះ។
ប្រមុខសេតវិមានលើកឡើងថា កាលពីជំនាន់អតីតប្រធានាធិបតី ចូ បៃដិន ដឹកនាំ ទំនាក់ទំនងក្រុងមូស្គូ-វ៉ាស៊ីនតោន បានធ្លាក់ចុះដល់កម្រិតទាបបំផុត រុញស្ថានការណ៍ពិភពលោកឲ្យក្តៅនិងភាពតានតឹងខ្លាំង។ នោះក៏ព្រោះតែ គោលនយោបាយរបស់លោក បៃដិន ដែលគាំទ្រឲ្យអ៊ុយក្រែន ក្លាយជាសមាជិកអង្គការណាតូ ទោះដឹងថា រឿងនេះនឹងត្រូវរុស្ស៊ីប្រឆាំងក៏ដោយ។

រឿងសង្គ្រាមលោកលើកទី៣នេះ លោកត្រាំ ធ្លាប់ព្រមានជាញយដងជាពិសេសក្នុងករណីបទឈប់បាញ់រុស្ស៊ី-អ៊ុយក្រែន ត្រូវបរាជ័យ។ ជាពិសេសកាលពីខែមីនា ដែលមេដឹកនាំអាមេរិកនិយាយថា សង្គ្រាមលោកពិតជាផ្ទុះឡើងដោយងាយ ហើយផ្ទុះក្នុងទំហំធំបំផុតទៀតផង បើសិនបទឈប់បាញ់រវាងរុស្ស៊ីនិងអ៊ុយក្រែន មិនលេចចេញជារូបរាងទេនោះ។
ក្រោយមកមិនបានប៉ុន្មានថ្ងៃផង លោក ត្រាំ ថែមទាំងព្រមានទៀតថា ប្រសិនបើជម្លោះរុស្ស៊ី-អ៊ុយក្រែន រីករាលដាលទៅជាសង្គ្រាមលោកលើកទី៣មែន កងទ័ពអាមេរិកក៏អាចនឹងចូលប្រយុទ្ធដែរ។
ទោះបីជាយ៉ាងណាក៏ដោយ លោក ត្រាំ មិនបញ្ជាក់ឡើយថាតើ ក្នុងករណីសង្គ្រាមលោកលើកទី៣ ផ្ទុះឡើងមែន តើទ័ពអាមេរិក នឹងចូលជួយប្រយុទ្ធឲ្យខាងណា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ត្រាំ ហៅខ្លួនគាត់ និង ណេតាន់យ៉ាហ៊ូ ថាជា«វីរបុរសសង្គ្រាម»
-
កីឡា១០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


