ព័ត៌មានអន្ដរជាតិ
អឺរ៉ុប កំពុងស្នើសុំយន្តហោះចម្បាំង F35 របស់អាមេរិក ដើម្បីធានាសន្តិសុខឲ្យអ៊ុយក្រែន
បណ្តាប្រទេសនៅអឺរ៉ុប កំពុងជំរុញឲ្យប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដាក់ពង្រាយយន្តហោះចម្បាំង F35 នៅឯមូលដ្ឋានមួយក្នុងប្រទេសរ៉ូម៉ានី ដែលជាផ្នែកសំខាន់នៃការធានាសន្តិសុខថ្មីសម្រាប់អ៊ុយក្រែន។

យោងតាមការចុះផ្សាយរបស់ New Voice of Ukraine កាលពីថ្ងៃទី២១ខែសីហាឆ្នាំ២០២៥ សំណើនេះធ្វើឡើងនៅពេលដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកំពុងធ្វើសេចក្ដីព្រាងក្របខ័ណ្ឌសម្រាប់សន្តិសុខនាពេលអនាគតរបស់អ៊ុយក្រែន ដែលត្រូវបានគេមើលឃើញថាជាជំហានចាំបាច់ឆ្ពោះទៅរកកិច្ចចរចាសន្តិភាពដ៏មានសក្តានុពលរវាងមេដឹកនាំអ៊ុយក្រែន និងរុស្ស៊ី។ ខណៈពេលដែលលោកប្រធានាធិបតី ត្រាំ បានច្រានចោលការបញ្ជូនទាហានអាមេរិកទៅកាន់អ៊ុយក្រែន លោកបានបង្ហាញពីឆន្ទៈក្នុងការផ្តល់ការគាំទ្រផ្លូវអាកាស។
ក្រៅតែពីយន្តហោះចម្បាំងទំនើបៗ រដ្ឋាភិបាលអឺរ៉ុបក៏កំពុងស្នើសុំឲ្យសហរដ្ឋអាមេរិក ប្តេជ្ញាចែករំលែកព័ត៌មានសម្ងាត់ពីផ្កាយរណប អនុញ្ញាតឲ្យមានការហោះហើរឈ្លបយកការណ៍លើសមុទ្រខ្មៅ និងធានាឲ្យមានការផ្គត់ផ្គង់មីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot និង NASAMS របស់អ៊ុយក្រែន។
ក្រុមការងារពិសេសរបស់សហរដ្ឋអាមេរិក ដឹកនាំដោយរដ្ឋមន្ត្រីការបរទេស Marco Rubio ឥឡូវនេះកំពុងធ្វើការជាមួយមន្ត្រីអង្គការណាតូ ដើម្បីបញ្ចប់សំណើសន្តិសុខ៕
ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម


