ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលផ្លោងគ្រាប់ចំមន្ទីរពេទ្យនៅហ្គាហ្សា ស្លាប់មនុស្ស២០នាក់ក្នុងនោះមានអ្នកកាសែត៥នាក់
ការវាយប្រហារស្ទួនគ្នារបស់អ៊ីស្រាអែលទៅលើមន្ទីរពេទ្យ Nasser ក្នុងទីក្រុង Khan Yunis កាលពីថ្ងៃចន្ទទី២៥ខែសីហាឆ្នាំ២០២៥ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ២០នាក់បានស្លាប់ ក្នុងនោះមានអ្នកកាសែត ៥នាក់ដែលតំណាងឲ្យអង្គការព័ត៌មានអន្តរជាតិធំៗមួយចំនួន។ នេះបើយោងតាមក្រសួងសុខាភិបាលរបស់ក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា។

អ្នកកាសែតដែលបាត់បង់ជីវិត ត្រូវបានគេបញ្ជាក់ថាកំពុងធ្វើការឲ្យទីភ្នាក់ងារព័ត៌មាន Reuters, Associated Press (AP), Al Jazeera, និង Middle East Eye។ អង្គការសុខភាពពិភពលោក (WHO) ក៏បានរាយការណ៍ផងដែរថា បុគ្គលិកសុខាភិបាល ៤នាក់ ក៏ស្ថិតក្នុងចំណោមអ្នកស្លាប់ផងដែរ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បបេនចាមីន ណេតាន់យ៉ាហ៊ូ បានហៅឧបទ្ទវហេតុនេះថាជា «គ្រោះថ្នាក់អកុសលដ៏សោកនាដកម្ម» ហើយបញ្ជាក់ថា អាជ្ញាធរយោធាកំពុងធ្វើការស៊ើបអង្កេតយ៉ាងហ្មត់ចត់។
ការវាយប្រហារនេះ បានរងការថ្កោលទោសជាអន្តរជាតិយ៉ាងឆាប់រហ័ស។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា ការសម្លាប់នេះ «គូសបញ្ជាក់ពីហានិភ័យខ្លាំង ដែលបុគ្គលិកពេទ្យ និងអ្នកកាសែតប្រឈមមុខ» ហើយបានរំលឹកឡើងវិញនូវការអំពាវនាវឲ្យមានបទឈប់បាញ់។ រដ្ឋមន្ត្រីការបរទេសអង់គ្លេស David Lammy និងប្រធានាធិបតីបារាំង Emmanuel Macron ក៏បានសម្តែងការភ័យរន្ធត់ និងខឹងសម្បារផងដែរ។
ឧបទ្ទវហេតុនេះនាំឲ្យចំនួនអ្នកកាសែតដែលត្រូវបានសម្លាប់នៅហ្គាហ្សាចាប់តាំងពីសង្រ្គាមខែតុលាឆ្នាំ២០២៣ កើនឡើងដល់ជិត ២០០នាក់ហើយ។ គណៈកម្មាធិការការពារអ្នកកាសែត (CPJ) កត់សម្គាល់ថា ជម្លោះនេះគឺជារយៈពេលដ៏សាហាវបំផុតសម្រាប់អ្នកកាសែតដែលមិនធ្លាប់មានពីមុនមកទាល់តែសោះ៕

ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៨ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


