ព័ត៌មានជាតិ
រូបភាពបង្ហាញវឌ្ឍនភាពការសាងសង់កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ខណៈសម្រេចបានប្រមាណ ៣០%
ក្រោយបើកការដ្ឋានសាងសង់ជិត ២ ឆ្នាំ ដំណើរការសាងសង់កំពង់ផែទឹកជ្រៅជំហានទីមួយនៅក្រុងព្រះសីហនុសម្រេចបានលទ្ធផលការងារប្រមាណ ៣០%។ នេះបើតាមមន្ត្រីមួយរូបនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុបានប្រាប់កម្ពុជាថ្មី។
មន្រ្តីដដែលរូបនេះមិនបានផ្តល់ព័ត៌មានលើដំណើរការសាងសង់កំពង់ផែទឹកជ្រៅ ដែលចាយទុនវិនិយោគរយលានដុល្លារនេះ ដោយគ្រាន់តែអាចផ្តល់រូបភាពនៃវឌ្ឍនភាពដំណើរការសាងសង់ និងប្រាប់ថាការសាងសង់មានដំណើរការទៅមុខស្របតាមផែនការ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុបច្ចុប្បន្នមានជម្រៅទឹក ៩.៥ ម៉ែត្រ ដែលអាចឲ្យនាវាមានទម្ងន់ចាប់ពី ៣ ម៉ឺនទៅ ៤ ម៉ឺនតោន អាចចូលចតបានស្មើប្រហែល ១៨% នៃនាវាឆ្លងកាត់នៅតំបន់អាស៊ីប៉ាស៊ីហ្វិក។
នៅក្នុងកម្មវិធីបង្ហាញពីវឌ្ឍនភាពការងារប្រចាំឆមាសទីមួយឆ្នាំ ២០២៥ របស់រដ្ឋបាលខេត្តព្រះសីហនុកាលពីពេលថ្មីៗនេះ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានឲ្យដឹងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុបច្ចុប្បន្នជាកំពង់ផែអន្តរជាតិខ្នាតតូច (Feeder Port) ហើយរដ្ឋាភិបាលកំពុងសាងសង់ចំណតផែកុងតឺន័រថ្មី ដើម្បីប្រែក្លាយឱ្យទៅជាកំពង់ផែអន្តរជាតិខ្នាតធំ (Hub Port) ដែលអាចឱ្យនាវាកុងតឺន័រធុនធំមានផ្លូវដឹកជញ្ជូនពីគ្រប់តំបន់នៅក្នុងពិភពលោកអាចចូលចតបាន ដោយពុំមានឧបសគ្គលើជម្រៅទឹក។
លោក ឡុង ឌីម៉ង់បានលើកពីការអភិវឌ្ឍកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុទាំង ៣ ដំណាក់កាល ដែលដំណាក់កាលទីមួយ (ឆ្នាំ ២០២៣-២០២៦) គ្រោងបញ្ចប់នៅឆ្នាំ ២០២៦ ដែលមានជម្រៅទឹក ១៤.៥ ម៉ែត្រ អាចឲ្យនាវាមានទម្ងន់ផ្ទុក ៤ ពាន់ TEU ស្មើ ៦ ម៉ឺនតោន អាចចូលចតបាន។ ដំណាក់កាលទី ២ មានជម្រៅទឹក ១៦.៥ ម៉ែត្រ គ្រោងបញ្ចប់នៅឆ្នាំ ២០២៨ ដអាចឲ្យនាវាទម្ងន់ផ្ទុក ១ ម៉ឺន TEU ស្មើ ១២ ម៉ឺនតោនអាចចូលចត និងដំណាក់កាលទី ៣ បញ្ចប់នៅឆ្នាំ ២០២៩ មានជម្រៅទឹក ១៧.៥ ម៉ែត្រ នឹងអាចឲ្យនាវាទម្ងន់ផ្ទុក ១ ម៉ឺន ៥ ពាន់ TEU ស្មើ ១៦ ម៉ឺនតោនអាចចូលចតបានគ្រប់នាវាចរាចរណ៍លើពិភពលោក។
ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់បានប្រាប់កម្ពុជាថ្មីថា ការដឹកជញ្ជូនតាមផ្លូវទឹកមានការពេញនិយមនៅលើពិភពលោក ដោយសារមធ្យោបាយនេះអាចដឹកទំនិញបានច្រើន ដឹកបានឆ្ងាយ និងតម្លៃថោក។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់បានបញ្ជាក់ថា បច្ចុប្បន្ននេះការដឹកជញ្ជូននៅកម្ពុជាមានតម្លៃខ្ពស់ ដោយសារទំនិញដឹកចេញចូលប្រទេសកម្ពុជាត្រូវឆ្លងកាត់ការលើកដាក់នៅកំពង់ផែប្រទេសជិតខាងនៅក្នុងតំបន់ ដែលនេះបង្កើនកញ្ចប់ចំណាយលើថ្លៃដឹកជញ្ជូនបន្ថែម។
យ៉ាងណាមិញ ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់មើលឃើញថា តាមរយៈការអភិវឌ្ឍកំពង់ផែទឹកជ្រៅថ្មីរបស់រដ្ឋាភិបាលដែលគ្រោងចំណាយថវិការហូតដល់ទៅជិត ១ ពាន់លានដុល្លារអាមេរិក នឹងអាចពង្រីកសមត្ថភាពការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រឱ្យកាន់តែខ្លាំងក្លាថែមទៀត ឆ្លើយតបកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា។
បើតាមរដ្ឋបាលខេត្តព្រះសីហនុ ក្នុងឆមាសទីមួយឆ្នាំ ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុមានបរិមាណទំនិញឆ្លងកាត់ចំនួន ៥ លាន ៦ សែនតោន ក្នុងនោះទំនិញនាំចូលមានជាង ៤ លាន ២ សែនតោន និងនាំចេញមានជាង ១ លាន ៣ សែនតោន។ នាវាចូលចតសរុបមានចំនួន ៨៨៩ គ្រឿង និងទទួលបានចំណូលជាង ៧០ លានដុល្លារ៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


