Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ាឡេស៊ីសម្លឹងធ្វើពិពិធកម្មទីផ្សារកៅស៊ូ ដោយសារសម្ពាធពន្ធអាមេរិក​

បានផុស

នៅ

ក្រសួង​កសិកម្ម​ចម្ការ និងទំនិញម៉ាឡេស៊ី កំពុងចូលរួមជាមួយ​ភាគីពាក់ព័ន្ធដើម្បីស្វែងរកទីផ្សារជំនួសលើសពីសហរដ្ឋអាមេរិក ក្រោយ​អាមេរិកដាក់​ពន្ធលើផលិតផលកៅស៊ូម៉ាឡេស៊ី​ប៉ុន្មានមុខ។ នេះបើតាមការចុះផ្សាយរបស់កាសែត Business Times។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្រ្តីរបស់ក្រសួង លោក​ Johari Abdul Ghani បាននិយាយថា ការ​ធ្វើពិពិធកម្មទីផ្សារនេះ មានសារៈសំខាន់ណាស់ ដើម្បីការពារភាពប្រកួតប្រជែងនៃឧស្សាហកម្មកៅស៊ូរបស់​ម៉ាឡេស៊ី ដែលនៅតែជាកត្តារួមចំណែកដ៏សំខាន់ដល់ប្រាក់ចំណូលពីការនាំចេញ។

លោកបាននិយាយ​នៅសន្និបាត និងពិព័រណ៍ឧស្សាហកម្មកៅស៊ូអន្តរជាតិឆ្នាំ ២០២៥ ​នៅថ្ងៃអង្គារនេះថា៖ «នៅឆ្នាំ ២០២៥ សហរដ្ឋអាមេរិក​​រួមចំណែកប្រហែឡ ៨,៣ ប៊ីលាន​ រីងហ្គីតម៉ាឡេស៊ី ឬ ២៤,៦ ភាគរយ នៃការនាំចេញ​កៅស៊ូ និងផលិតផលកៅស៊ូសរុបរបស់​ម៉ាឡេស៊ី»។

យ៉ាងណាមិញ​ លោក​បានបន្តថា ពន្ធគយរបស់សហរដ្ឋអាមេរិក ​បានបង្ហាញពីសម្ពាធនៃការចំណាយ និងភាពមិនអាចទាយទុកជាមុនបាននៃទីផ្សារ ដែល​តម្រូវការសម្រាប់អ្នកនាំចេញ​វាយតម្លៃឡើងវិញនូវយុទ្ធសាស្រ្តខ្សែច្រវ៉ាក់ផ្គត់ផ្គង់។

រដ្ឋមន្រ្តីដដែល​បានកត់សម្គាល់ថា សហគ្រាសធុនតូច និងមធ្យម ស្ថិតក្នុងចំណោមសហគ្រាសដែល​រង​ផល​ប៉ះពាល់ខ្លាំងបំផុត ​ព្រោះធនធានរបស់ពួកគេមាន​កម្រិតដើម្បីទប់ទល់ផលប៉ះពាល់។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ លោកបាននិយាយថា ក្រសួងកំពុងធ្វើការជាមួយភាគីពាក់ព័ន្ធដើម្បីកំណត់ទីផ្សារជំនួស លើក​កម្ពស់តម្លៃផលិតផល និងពង្រឹងការអនុលោមតាមស្តង់ដារពលកម្មអន្តរជាតិ និងនិរន្តរភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម