ព័ត៌មានជាតិ
ខេត្តប៉ៃលិន មានបេក្ខជនប្រឡងបាក់ឌុបជាង ៦០០នាក់ មាន២មណ្ឌល និង២៦បន្ទប់
លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តប៉ៃលិន បានឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែសីហា នេះថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំនេះ មានរយៈពេល២ថ្ងៃ គឺថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ ដែលមានបេក្ខជនក្នុងបញ្ជីឈ្មោះប្រឡងសរុប ៦០៣នាក់ ស្រី ៣៨២នាក់ ក្នុងនោះមានថ្នាក់វិទ្យាសាស្ត្រ មានចំនួន១៤៣នាក់ ស្រី៩៤ នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន៤៦០នាក់ ស្រី២៨៨នាក់។

លោកប្រធានមន្ទីរ បញ្ជាក់បន្ថែមថា សម្រាប់បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មាន០១មណ្ឌល ០៦បន្ទប់ នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន(លិច) និងបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មាន ០១មណ្ឌល ២០បន្ទប់ នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន(កើត)ផងដែរ។ បេក្ខជន និងបេក្ខនារី ប្រឡងត្រូវអនុវត្តតាមសេចក្តីណែនាំ ប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា គណៈមេប្រយោគទូទាំងខេត្ត ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្តាលគណៈកម្មការត្រួតពិនិត្យ អគារ គណៈកម្មការអនុរក្ស ព្រមទាំងមានការចូលរួមសហការពីអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា ភ្នាក់ងារសុខាភិបាល កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធជាច្រើននាក់ បេក្ខជនត្រូវគោរពបទបញ្ញត្តិ នៃការប្រឡងឲ្យបានល្អ។ ជាមួយគ្នានេះលោកក៏បានជំរុញដល់មន្ត្រី និងអ្នកពាក់ព័ន្ធគ្រប់ផ្នែក ត្រូវយកអនុវត្តទាំង០២មណ្ឌល ក្នុងខេត្តប៉ៃលិន ទទួលបានជោគជ័យ តាមការណែនាំរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា។

លោក តង់ ធារ៉ា ក៏បានជូនពរដល់បេក្ខជន-បេក្ខនារីទាំងអស់ ឱ្យទទួលបានលទ្ធផលជោគជ័យ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា ហើយរដ្ឋបាលខេត្ត នៅតែបន្ត និងត្រៀមរង្វាន់ សម្រាប់ផ្ដល់ជូនសិស្សានុសិស្ស ដែលទទួលបាននិទ្ទេសល្អប្រសើរ។ ពាក់ព័ន្ធការងារសណ្តាប់ធ្នាប់ គឺមានការកងកម្លាំង ដាក់រៀបចំការពារសណ្តាប់ធ្នាប់ នៅមណ្ឌលប្រឡង ទាំងកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថ ដើម្បីធានាបានសុវត្ថិភាព និងរបៀបរៀបរយ នៃការប្រឡងឲ្យប្រព្រឹត្តទៅ ដោយរលូនផងដែរ៕
អត្ថបទ៖ សេង សុវណ្ណារិទ្ធ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


