Connect with us

កីឡា

Real Madrid គ្រោងឆ្មក់ឱកាសយកគ្រាប់ពេជ្រ Man United ទុកចោលម្នាក់

បានផុស

នៅ

ក្លិបអធិរាជស Real Madrid កំពុងបង្ហាញការចាប់អារម្មណ៍ចង់ចុះកិច្ចសន្យាលើខ្សែបម្រើវ័យក្មេង Kobbie Mainoo ពី Manchester United នៅរដូវក្តៅនេះ។

កីឡាករ Kobbie Mainoo
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្លិបយក្ស អេស្ប៉ាញ កំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់លើស្ថានភាពរបស់ខ្សែបម្រើសញ្ជាតិ អង់គ្លេស វ័យ ២០ ឆ្នាំ បន្ទាប់ពីរូបគេត្រូវបាន Man United ក្រោមការដឹកនាំដោយអ្នកចាត់ការលោក Ruben Amorim ដាក់ឱ្យអង្គុយនៅកៅអីបម្រុង ២ ប្រកួតជាប់គ្នា។

យោងតាមការចុះផ្សាយ Daily Mail បានឱ្យដឹងថា Mainoo គឺកំពុងពិចារណាចង់ចាកចេញពី Man United នៅរដូវក្តៅនេះ ដោយសាររូប​គេ​ចង់មានតួនាទីលេងទៀងទាត់។ គាត់កំពុងតែពិចារណាលើជម្រើសមួយចំនួន ខណៈក្នុងពេលជាមួយគ្នានេះ Real Madrid ក៏កំពុងបង្ហាញចាប់អារម្មណ៍លើគាត់ផងដែរ។

គួរឱ្យដឹងថា លោក Xabi Alonso ចង់បានខ្សែបម្រើម្នាក់នៅរដូវក្តៅនេះ ប្រសិនបើកីឡាករ Dani Ceballos ចាកចេញ។ ទន្ទឹមនឹងនេះ អ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានអះអាងថា Ceballos បច្ចុប្បន្នកំពុងតែមានទំនាក់ទំនងផ្ទេរយ៉ាងជិតស្និទ្ធជាមួយក្លិប Marseille នៃលីគកំពូល បារាំង៕

កីឡាករ Kobbie Mainoo

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Sportskeeda

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម