សេដ្ឋកិច្ច
រដ្ឋប្រមូលពន្ធគយ និងពន្ធដារ សម្រេចបានជាង ៣ ពាន់លានដុល្លារ នៅឆមាសទី១
ការប្រមូលចំណូលពន្ធដារ និងពន្ធគយសម្រេចបានប្រមាណជាង ៣,២៧ ពាន់លានដុល្លារ នៅក្នុងឆមាសទី១ ឆ្នាំ ២០២៥។
យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំណូលពន្ធគយអនុវត្តបានចំនួនជិត ១,៤៧ ពាន់លានដុល្លារ (៥ ៩៤៨ ៩១៣ លានរៀល) ស្មើនឹង ៥៨,៦% នៃច្បាប់ហិរញ្ញវត្ថុ គឺខ្ពស់ជាង ១៦,៥ពិន្ទុភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ដែលអនុវត្តបាន ៤២,១% នៃច្បាប់ហិរញ្ញវត្ថុ។

ចំណែកឯ ចំណូលពន្ធដារ អនុវត្តបានចំនួនជិត ១,៨ ពាន់លានដុល្លារ (៧ ១៨៦ ០៦១ លានរៀល) ស្មើនឹង ៥១,១% នៃច្បាប់ហិរញ្ញវត្ថុ គឺខ្ពស់ជាង ៣,២ពិន្ទុភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ដែលអនុវត្តបាន ៤៧,៩% នៃច្បាប់ហិរញ្ញវត្ថុ, បើគិតជាសាច់ប្រាក់ចំណូលពន្ធដារ កើនឡើង ២,៥%ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។
ក្រសួងសេដ្ឋកិច្ចបញ្ជាក់ថា កំណើននេះ គឺបានមកពីពន្ធលើប្រាក់ចំណូលដែលមានចំណែក ៥១%, ពន្ធលើប្រាក់បៀវត្ស ១២%, អាករលើតម្លៃបន្ថែម(របបផ្ទៃក្នុង) ២៧%, និងអាករពិសេសលើទំនិញ និងសេវាក្នុងស្រុកគ្របដណ្តប់ប្រមាណ ៩% នៃចំណូលពន្ធដារថវិកាថ្នាក់ជាតិសរុប។
ជារួមការប្រមូលចំណូលពន្ធដារ នៅក្នុងឆមាសទី ១ ឆ្នាំ ២០២៥ គឺអនុវត្តបានខ្ពស់ជាងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២៤ ដោយសារចំណូលពីពន្ធលើប្រាក់ចំណូល និងអាករលើតម្លៃបន្ថែមមានកំណើនល្អ។

ក្រៅពីចំណូលសារពើពន្ធ (ពន្ធគយ និងដារ) ចំណូលមិនមែនសារពើពន្ធ និងចំណូលផ្សេងទៀត (ក្នុងប្រទេស និងមូលនិធិទ្រទ្រង់ថវិកាផ្សេងៗ) មានទឹកប្រាក់សរុបប្រមាណ ៥១៦ លានដុល្លារ។
យោងតាមក្រសួងសេដ្ឋកិច្ច ការប្រមូលចំណូលពន្ធដារ នៅឆមាសទី១ ឆ្នាំ ២០២៥ មានការកើនឡើង ហើយរំពឹងថា ចំណូលពន្ធដារ អាចនឹងសម្រេចបាន ៨៦,៥% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៥ ប៉ុណ្ណោះ ដោយហេតុថា ការបន្តថមថយនៃពន្ធលើប្រាក់ចំណូល អាករលើតម្លៃបន្ថែម និងអាករពិសេស ខណៈចំណូលពីវិស័យមួយចំនួនរួមមាន វិស័យសាងសង់ និងអចលនទ្រព្យ ត្រូវបានរំពឹងទុកថានឹងបន្តមានកំណើនយឺត គួបផ្សំជាមួយនឹងការបន្តអនុវត្ត គោលនយោបាយលើកទឹកចិត្តនានា៕
អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


