ព័ត៌មានអន្ដរជាតិ
ដោយសារខ្វះកម្លាំងពលកម្ម ថៃផ្តល់សិទ្ធិការងារដល់ជនភៀសខ្លួនមីយ៉ាន់ម៉ានៅក្នុងជំរុំតាមព្រំដែ
ប្រទេសថៃបានអនុម័តគោលនយោបាយសំខាន់មួយដែលអនុញ្ញាតឱ្យជនភៀសខ្លួនមីយ៉ាន់ម៉ារាប់ពាន់នាក់នៅជំរុំតំបន់ព្រំដែនដែលជាប់គាំងជាយូរមកហើយធ្វើការដោយស្របច្បាប់ជាលើកដំបូង ខណៈប្រទេសនេះកំពុងខ្វះកម្លាំងពលកម្មក្រោយបង្កជម្លោះជាមួយកម្ពុជា។ នេះបើយោងតាមការចេញផ្សាយរបស់ Human Right Watch។

ជនភៀសខ្លួនប្រហែល ១០ ម៉ឺន ៨ពាន់នាក់រស់នៅក្នុងជំរុំចំនួនប្រាំបួន។ ជិតពាក់កណ្តាលនៃជនភៀសខ្លួនបានកើតនៅក្នុងជំរុំ ហើយមានតែ ៨ម៉ឺន ប៉ុណ្ណោះដែលត្រូវបានចុះឈ្មោះជាផ្លូវការ ហើយក្នុងចំណោមនោះ ប្រហែល ៤ម៉ឺន២ពាន់ មានអាយុគ្រប់គ្រាន់សម្រាប់ធ្វើការ និងអាចស្នើសុំការអនុញ្ញាតបាន។
ជនភៀសខ្លួននឹងអាចស្នើសុំលិខិតអនុញ្ញាតការងាររយៈពេលមួយឆ្នាំ និងការអនុញ្ញាតឱ្យចាកចេញពីជំរុំ ដោយបំបែកការរឹតបន្តឹងជាច្រើនទសវត្សរ៍ ស្របពេលជំនួយបរទេសក៏ធ្លាក់ចុះផងដែរនោះ។ ការផ្លាស់ប្តូរនេះកើតឡើងចំពេលមានការកាត់បន្ថយអាហារូបត្ថម្ភ និងការអស់សង្ឃឹមកាន់តែខ្លាំងនៅក្នុងជំរុំ ក៏ដូចជាកង្វះកម្លាំងពលកម្មនៅក្នុងប្រទេសថៃដែលបណ្តាលមកពីចំនួនប្រជាជនវ័យចំណាស់ និងការចាកចេញរបស់ពលករកម្ពុជានាពេលថ្មីៗនេះ។

ក្រុមអ្នកតស៊ូមតិបានសង្កត់ធ្ងន់ថា ប្រទេសថៃគួរតែមានប្រព័ន្ធអនុញ្ញាតប្រកបដោយតម្លាភាព និងយុត្តិធម៌អាចផ្តល់អំណាចដល់ជនភៀសខ្លួន កាត់បន្ថយការកេងប្រវ័ញ្ច ពង្រឹងសេដ្ឋកិច្ចក្នុងតំបន់ និងធ្វើជាគំរូសម្រាប់គោលនយោបាយជនភៀសខ្លួនផ្អែកលើសិទ្ធិនៅក្នុងតំបន់ បើមិនដូចនេះប្រជាជនមីយ៉ាន់ម៉ានឹងប្រឈមបញ្ហាជាច្រើនក្នុងពេលធ្វើការក្នុងប្រទេសថៃ៕

អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


