ព័ត៌មានជាតិ
មន្ទីរការងារខេត្តបាត់ដំបង សម្រួលរកការងារបានជិត ៤ ពាន់កន្លែង ដល់ពលករត្រឡប់មកពីថៃ
បើតាមមន្ត្រីនៃមន្ទីរការងារខេត្តបាត់ដំបងបានឲ្យដឹងថា គិតមកដល់ពេលនេះក្រុមការងារបានជួយសម្រួលរកការងារឲ្យពលករក្នុងខេត្តបាត់ដំបងបានជិត ៤ ពាន់កន្លែង ហើយអ្នកដែលទទួលបានការងារធ្វើមានចំនួន ៣ ៦៦៦នាក់ ខណៈអ្នកដែលមានមុខរបរផ្ទាល់ខ្លួនមានចំនួន ១ ៦០៣ នាក់។
ក្រុមមន្រ្តីមន្ទីរការងារខេត្តបានធ្វើវេទិកាសាធារណះជាបន្តបន្ទាប់លើស្រុកចំនួន ៦ ស្មើ ២៤ឃុំ និងបានបន្តខិតខំផ្សព្វផ្សាយទូទាំងបណ្តាស្រុកក្រុងទាំង ១៤ ស្មើនិង១០៣ឃុំ ដើម្បីពលករទទួលបានការងារធ្វើសម្រាប់ចិញ្ចឹមជីវិតគ្រួសារ។

មន្រ្តីមន្ទីរការងារខេត្តបានឲ្យដឹងថា សហគ្រាសក្នុងខេត្តខឮដែលកំពុងត្រូវការកម្លាំងពលកម្មមានច្រើនវិស័យមមានទាំងផ្នែកកសិកម្ម ឧស្សាហកម្ម សេវាកម្មជាដើម ខណះពលករមួយចំនួនក្រៅពីជ្រើសរើសការងារក្នុងខេត្ត ក៏បានបន្តចេញទៅស្វែងរកការងារនៅតាមបណ្តាខេត្តគោលដៅផ្សេងៗ ក្រោយពីបាត់បង់ចំណូលនៅក្នុងប្រទេសថៃ។

អតីតពលករម្នាក់រស់នៅស្រុករុក្ខគីរី លោក ពុត ចំណាប់ បានឲ្យដឹងថា ក្រោយពីលោកត្រឡប់មកស្រុកកំណើតវិញ លោកបានសម្រាកមួយរយះខ្លី ក្រោយមកលោកគិតថាចង់បន្តមុខរបរធ្វើកសិកម្ម ប៉ុន្តែបារម្មណ៍មិនអាចទ្រទ្រង់គ្រួសារបាន លោកក៏បានធ្វើដំណើរទៅរាជធានីភ្នំពេញ ដើម្បីរកការងារតាមរោងចក្រធ្វើ។ ហើយមិនបានប៉ុន្មានផង លោកក៏បានការងាររោងចក្រធ្វើតាមការរំពឹងទុក ដែលបានប្រាក់ខែគួរសមមិនចាញ់នៅស្រុកថៃនោះទេ។
លោកបន្តថា “បើគិតទៅប្រាក់ខែដែលខ្ញុំទទួលបាននៅពេលនេះ មិនចាញ់ប្រាក់ខែនៅស្រុកថៃនោះទេ ហើយកន្លះខែខ្ញុំបើកម្តង។ បើគិតទាំងការងារក្រៅម៉ោងផង ខ្ញុំទួលបានជាង ៣០០ ដុល្លារ សមល្មមនិងគ្រប់គ្រងសម្រាប់ជីវភាពប្រចាំថ្ងៃបាន បើបូករួមទាំងប្រពន្ធខ្ញុំផង”៕
អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


