Connect with us

ព័ត៌មានអន្ដរជាតិ

ស្រ្តីចិន កើត​ជំងឺ​ធ្លាក់​ទឹកចិត្ត​ ក្រោយអ្នកសម្អាត​បង្អួច​ ឃើញ​នាង​ដេក​ស្រាត​

បានផុស

នៅ

ស្ត្រីម្នាក់នៅក្នុងប្រទេសចិន បានកើតជំងឺធ្លាក់ទឹកចិត្តភ្លាមៗ បន្ទាប់ពីបុរសពីរនាក់ជាអ្នកបោសសម្អាតបង្អួច បានឃើញនាងដេកស្រាតនៅក្នុងផ្ទះ។ ស្ថានភាពរបស់នាងបានទាក់ទាញប្រព័ន្ធផ្សព្វផ្សាយសង្គមដីគោក បន្ទាប់ពីស្វាមីមានឈ្មោះថា Cheng បានលាតត្រដាងពីស្ថានភាពនៅលើអ៊ីនធឺណិត កាលពីពាក់កណ្តាលខែសីហា។

រូបភាព៖Shutterstock
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន Huashang News បានរាយការណ៍ថា ស្ត្រី​រូប​នេះ​និង​ស្វាមី​រស់នៅ​ក្នុង Port Apartment ជា​ផ្ទះ​លំដាប់​ខ្ពស់​ក្នុង​ទីក្រុង Chengdu ក្នុង​ខេត្ត Sichuan ភាគ​និរតី។ ពួកគេបង់ថ្លៃជួល ១០,០០០ យន់ (១,៤០០ ដុល្លារអាមេរិក) ក្នុងមួយខែ។

ចំពោះហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែមេសា នៅ​ពេល​លោក Cheng កំពុង​ធ្វើការ​ក្នុង​បន្ទប់​ស្នាក់​នៅ ខណៈ​ប្រពន្ធ​កំពុង​ដេក​ក្នុង​បន្ទប់ ។ ភ្លាមៗនោះគាត់បានឮប្រពន្ធរបស់គាត់ស្រែកមួយវ៉ាស់មក ទើបគាត់រត់សម្ដៅទៅរករូបនាងភ្លាមៗ។

ប្តីប្រពន្ធនេះបានស្តីបន្ទោសក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យថា មិនបានជូនដំណឹងដល់ពួកគេអំពីពេលវេលាពិតប្រាកដដែលអ្នកសម្អាតបង្អួចនឹងនៅខាងក្រៅផ្ទះល្វែងរបស់ពួកគេ។ ក្រោយមកខាងក្រុមហ៊ុនបែរជានិយាយថា ពួកគេភ្លេចជូនដំណឹងមកកាន់ពួកគាត់ទៅវិញ។

បុសរជាស្វាមីក៏បានបញ្ចាក់ទៀតថា ភរិយារបសគាត់មានស្មារតីភ័យខ្លាច តាំងពីថ្ងៃកើតហេតុមកមក ហើយត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺធ្លាក់ទឹកចិត្ត និងថប់បារម្ភនៅក្នុងខែឧសភា។

ទោះជាយ៉ាងណាក៏ដោយ គូស្នេហ៍​មួយ​គូ​នេះ​ចង់​បាន​ការ​សុំទោស​ជា​សាធារណៈ​ពី​ក្រុមហ៊ុន​គ្រប់គ្រង​អចលនទ្រព្យ បូក​រួម​ទាំង​ប្រាក់​សំណង សម​ហេតុផល។ លោក Cheng បាននិយាយថា សំណើទាំងពីរនេះត្រូវបានបដិសេធ។ លោក​បាន​បន្ត​ថា​៖ «​គេ​បាន​តែ​បញ្ជូន​កម្មករ​ម្នាក់​ដែល​មាន​កន្ត្រក​ផ្លែឈើ​មក​ផ្ទះ​របស់​យើង​ដើម្បី​សុំទោស​ចំពោះ​បញ្ហា​ផ្លូវចិត្ត​របស់​ប្រពន្ធ​ខ្ញុំ​នោះ​ពួកគេ​មិន​មាន​ការ​ព្រួយ​បារម្ភ​ទេ​»។

យ៉ាងណាមិញ ឧបទ្ទវហេតុនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថ្មីៗនេះក្រុមហ៊ុនបានយល់ព្រមកាត់បន្ថយការជួលចំនួន៦០០យន់ (៨០ ដុល្លារ) ក្នុងមួយខែប្រសិនបើពួកគេបន្តកិច្ចសន្យា។ ប៉ុន្តបុរសជាស្វាមីនៅតែមិនយលព្រម ដោយសារតែក្រុមហ៊ុនហាក់មិនឲ្យតម្លៃទៅលើផ្លូវចិត្តរបស់ភរិយាគាត់សូម្បីតែបន្តិចណាឡើយ៕

រូបភាព៖Shutterstock

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អតីត​ជំទាវ​ទី​១កូរ៉េ សុំ​ទោស​ជា​សាធារណៈ ​ក្រោយ​​ចោទ​ប្រកាន់សូកប៉ាន់​ និងពុករលួយចុចអាន៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម