ព័ត៌មានអន្ដរជាតិ
ប្រទេសយេម៉ែន កាន់ទុក្ខនាយករដ្ឋមន្ត្រីហ៊ូធី ខណៈក្រុមនេះបន្តវាយប្រហារសមុទ្រក្រហម
អ្នកកាន់ទុក្ខរាប់រយនាក់នៅក្នុងទីក្រុង Sanaaប្រទេសយេម៉ែន បានប្រមូលផ្តុំគ្នាកាលពីថ្ងៃចន្ទដើម្បីប្រារព្ធពិធីបុណ្យសពរបស់នាយករដ្ឋមន្ត្រីហ៊ូធីលោក Ahmed al-Rahawi និងរដ្ឋមន្ត្រីជាន់ខ្ពស់ជាច្រើននាក់ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី០២ខែកញ្ញា។

ពិធីបុណ្យបានធ្វើឡើងនៅវិហារអ៊ីស្លាម Shaab និងចាក់ផ្សាយតាមទូរទស្សន៍ Al-Masirah ដែលគ្រប់គ្រងដោយ ក្រុមហ៊ូធី ដោយឃើញមានអ្នកគាំទ្រស្រែកប្រឆាំងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថាលោក Al-Rahawi គឺជាមន្ត្រីជាន់ខ្ពស់ហ៊ូធីទីមួយ ដែលត្រូវបានសម្លាប់ ចាប់តាំងពីការវាយប្រហាររបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានកើនឡើងកាលពីដើមឆ្នាំនេះ។ ក្នុងអំឡុងពេលពិធីបុណ្យសព នាយករដ្ឋមន្ត្រីស្តីទី Mohamed Muftah បានប្តេជ្ញាថាក្រុមនឹងបន្តការប្រយុទ្ធរបស់ខ្លួន ដោយទទូចថាកំពង់ផែយេម៉ែននៅតែដំណើរការ ទោះបីជាមានការវាយប្រហាររបស់អ៊ីស្រាអែលក៏ដោយ។

ស្របពេលប្រារព្ធពិធី ក្រុម ហ៊ូធី បានធ្វើការវាយប្រហារថ្មី បាញ់មីស៊ីលទៅកាន់នាវាដឹកប្រេងដែលមានទង់ជាតិរបស់ប្រទេសលីបេរីយ៉ាឈ្មោះ Scarlet Ray នៅក្នុងសមុទ្រក្រហម ដែលពួកគេបានអះអាងថា មានទំនាក់ទំនងជាមួយអ៊ីស្រាអែលថែមទៀត។ បើទោះបីនាវាមិនមានការខូចខាត ឧបទ្ទវហេតុនេះបានគូសបញ្ជាក់ពីការបន្តគំរាមកំហែងពីពួកឧទ្ទាមចំពោះផ្លូវដឹកជញ្ជូនពាណិជ្ជកម្ម ដ៏សំខាន់។
ក្នុងពេលជាមួយគ្នានោះ ក៏មានភាពតានតឹងកាន់តែខ្លាំងឡើង បន្ទាប់ពីក្រុម ហ៊ូធី បានវាយឆ្មក់ចូលការិយាល័យ UN និងកម្មវិធីអាហារពិភពលោក ឃាត់ខ្លួនបុគ្គលិកយ៉ាងតិច ១១នាក់ និងរឹបអូសទ្រព្យសម្បត្តិ។ មន្ត្រីអង្គការសហប្រជាជាតិបានហៅចាប់ខ្លួននេះថា «មិនអាចទទួលយកបាន» ដែលធ្វើឲ្យទំនាក់ទំនងកាន់តែតានតឹងរវាងក្រុមឧទ្ទាម និងទីភ្នាក់ងារអន្តរជាតិ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៩ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


