Connect with us

សេដ្ឋកិច្ច

តម្លៃគោរស់នៅតែមានទីផ្សារល្អ ខណៈមានតម្រូវការច្រើនជាងមុន

បានផុស

នៅ

តម្លៃគោរស់នៅតែមានទីផ្សារល្អ ខណៈមានឈ្មួញ និងកសិដ្ឋាននៅតែបន្តទិញ ដើម្បីចូលកសិដ្ឋានបំប៉នសាច់សម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឆាយ ជំនូន សហស្ថាបនិក កសិដ្ឋានចិញ្ចឹមគោ RPRU ស្ថិតនៅស្រុកបាណន់ ខេត្តបាត់ដំបង ប្រាប់ កម្ពុជាថ្មី តម្លៃគោរស់នៅតែមានទីផ្សារល្អ ខណៈមិនថាតែឈ្មួញ ឬម្ចាស់កសិដ្ឋាន នៅតែបន្តទិញដើម្បីចូលកសិដ្ឋានបំប៉នសាច់លក់បន្ត។ លោកបន្តថា តម្លៃគោរស់ទិញចូលក្នុងកសិដ្ឋានបច្ចុប្បន្ន ទិញក្នុងតម្លៃ១ម៉ឺនរៀលទៅ ១ម៉ឺន ៥រយរៀល ក្នុងមួយគីឡូក្រាម។

លោក ឆាយ ជំនូន បញ្ជាក់ដែរថា៖ សម្រាប់កសិដ្ឋាន RPRU របស់លោកនៅតែមានតម្រូវការទិញគោពីប្រជាកសិករដដែល ពោលគឺរដូវកាលថ្មីនេះ កសិដ្ឋានត្រូវការគោចំនួន ៣ពាន់ក្បាលបន្ថែម ខណៈបច្ចុប្បន្នកសិដ្ឋានក៏មានគោចំនួន ២ពាន់ក្បាលរួចមកហើយដែរ។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី៣ ខែកញ្ញា នេះថា ទាក់ទងនឹងគោសព្វថ្ងៃនេះ កសិករមិនសូវជាមានអ្នកចិញ្ចឹមច្រើនដូចពីមុនឡើយ។ ផ្ទុយទៅវិញ លោក មើលឃើញថាភាគច្រើនមានតែកសិដ្ឋានធំៗដែលបានពង្រីកខ្លួន និងឈាននាំចេញទៅលក់ដល់ប្រទេសវៀតណាម ថែមទៀតផង។

យ៉ាងណាមិញ ទាក់ទងនឹងតម្លៃរស់វិញ ប្រធានសមាគមរូបនេះ ក៏បានបញ្ជាក់ដែរថា៖ គោដែលនៅតាមស្រុកស្រែចម្ការមានតម្លៃត្រឹមតែ ៨ពាន់រៀល ទៅ៩ពាន់ជាង ក្នុង១គីឡូ។ ចំណែកតម្លៃគោរស់ដែលនាំចេញទៅលក់នៅវៀតណាមវិញ អាចលក់បានក្នុងតម្លៃ ១ម៉ឺនរៀល ទៅ ១ម៉ឺន ៥រយរៀល ក្នុង១គីឡូក្រាម។

លោក ស្រ៊ុន ពៅ យល់ឃើញថា តម្លៃគោរស់កើនឡើងបន្ដិចបន្ដួចបែបនេះ មិនថាតែកសិករ និងអ្នកទទួលទានគឺអាចទទួលយកបាន។

អាជីវករលក់សាច់គោស្ថិតនៅក្នុងផ្សារធំថ្មី រាជធានីភ្នំពេញ បានឱ្យដឹងថា បច្ចុប្បន្នតម្លៃសាច់គោនៅលើទីផ្សារមានតម្លៃ ៣ម៉ឺនរៀល ទៅ ៣ម៉ឺន ៥ពាន់រៀល ក្នុង១គីឡូក្រាម៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម