Connect with us

ព័ត៌មានជាតិ

រាជបណ្ឌិត្យសភាកម្ពុជា ផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់ភាសាចិន និងកុំព្យូទ័រ

បានផុស

នៅ

វិទ្យាស្ថានម៉ក់ជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ផ្តល់អាហារូបករណ៍ ១០០% លើថ្លៃសិក្សា សម្រាប់ថ្នាក់ភាសាចិន និងកុំព្យូទ័រ វគ្គ៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសេចក្តីប្រកាស លក្ខខណ្ឌនៃការជ្រើសរើសសម្រាប់អាហារូបករណ៍នេះ មិនកំណត់អាយុអ្នកសិក្សាឡើយ ពោល គឺសម្រាប់អ្នកចូលចិត្តកុំព្យូទ័រ និងចេះភាសាចិត្តបន្តិចបន្តួច ឬចេះចាប់ពី HSK3 ឡើងទៅ។ ចំពោះកម្មវិធីសិក្សាភាសាចិន គឺសិក្សាជាមួយគ្រូជនជាតិចិនផ្ទាល់តែម្តង។ បើនិយាយពីការសិក្សាវិញ គឺសិក្សាពីពាក្យដែលពាក់ព័ន្ធនឹងកុំព្យូទ័រ និងកម្មវិធីកុំព្យូទ័រ សម្រាប់ការធ្វើប្រតិបត្តិការទូទៅនៅការិយាល័យ ឬសហគ្រាស។ បន្ថែមពីនេះ ក៏សិក្សាពីការគ្រប់គ្រង និងប្រើប្រាស់ទិន្នន័យ Database តាមរយៈរូបមន្ត T-SQL ផងដែរ។  

ចំពោះពេលវេលាសិក្សា ត្រូវបែងចែកដូចជា សម្រាប់ការសិក្សាថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ផ្តើមពីម៉ោង ៥៖៣០ ដល់ ៧៖០០នាទីល្ងាច និងចូលរៀនចាប់ពីថ្ងៃទី១៥ ខែកញ្ញា ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ចំណែក ថ្ងៃសោរិ៍ និង អាទិត្យ ចូលរៀនចាប់ពីថ្ងៃទី១៤ ខែកញ្ញា ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ មានចំនួនពីរវេន។ វេនទី១ ចាប់ផ្តើមសិក្សាពីម៉ោង ៨៖០០ ដល់១១៖០០នាទីព្រឹក, វេនទី២ ចាប់ផ្តើមពីម៉ោង ២៖០០ រសៀល ដល់ម៉ោង ៥៖០០ល្ងាច។

សូមបញ្ជាក់ថា ការផ្តល់នេះមិនតម្រូវឱ្យមានឯកសារភ្ជាប់ឡើយ ប៉ុន្តែ តម្រូវឱ្យបង់ប្រាក់ថ្លៃទឹក ភ្លើងចំនួន ១៥ដុល្លារ និងថ្លៃពាក្យស្នើសុំ ១០ដុល្លារ សរុប ២៥ដុល្លារ។ ចំពោះព័ត៌មានបន្ថែមអាចសាកសួរតាមរយៈតេឡេក្រាមលេខ ០៩៨ ៥២២ ៤៧៧៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម