ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី EU គ្រោងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយចុងខែនេះ
រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូណេស៊ី លោក Airlangga Hartarto បានប្រកាសថា ឯកសារកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយឥណ្ឌូណេស៊ី-សហភាពអឺរ៉ុប (IEU CEPA) គ្រោងនឹងត្រូវចុះហត្ថលេខានៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំនេះ។ នេះបើតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មានរដ្ឋ Antara កាលពីថ្ងៃព្រហស្បតិ៍។

លោក Airlangga បានប្រាប់សារព័ត៌មានក្រោយកិច្ចពិភាក្សាជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌូណេស៊ី (Kadin) ក្នុងទីក្រុងហ្សាកាតា យ៉ាងដូច្នេះថា៖ «IEU CEPA នឹងត្រូវបានចុះហត្ថលេខានៅថ្ងៃទី ២៣ ខែកញ្ញា។ នៅពេលកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខា ដំណើរការនឹងបន្តនៅថ្នាក់សភានៃភាគីរៀងៗខ្លួន»។
លោកបានគូសបញ្ជាក់ថា ស្នងការអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្ម និងសន្តិសុខសេដ្ឋកិច្ច លោក Maroš Šefovi គ្រោងនឹងធ្វើទស្សនកិច្ចនៅឥណ្ឌូណេស៊ី ដើម្បីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងនេះ។
ទោះបីជាយ៉ាងណាក៏ដោយ លោកបានកត់សម្គាល់ថា ការចុះហត្ថលេខានឹងមិនធ្វើឱ្យ IEU CEPA ចូលជាធរមានដោយស្វ័យប្រវត្តិនោះទេ ព្រោះវានៅតែទាមទារឱ្យមានការអនុម័តពីសភានៃប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំង ២៧ ប៉ុន្តែរំពឹងថាវាអាចចូលជាធរមាននៅត្រីមាសទី ១ ឆ្នាំ ២០២៧ ។

គួរគូសបញ្ជាក់ថា ឥណ្ឌូណេស៊ី និង EU បានឆ្លងកាត់ការចរចារតាំងពីឆ្នាំ ២០១៦ មុនបិទបញ្ចប់ ដែលប្រកាសឡើងដោយប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen កាលពីពាក់កណ្ដាលខែកក្កដា។ IEU CEPA ត្រូវបានគេរំពឹងថានឹងបង្កើតផ្លូវថ្មីសម្រាប់ទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគកាន់តែស៊ីជម្រៅរវាងភាគីទាំង២។
កាលពីថ្ងៃទី ៤ ខែសីហា អគ្គនាយកនៃកិច្ចចរចាពាណិជ្ជកម្មអន្តរជាតិនៅក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី លោក Djatmiko Bris Witjaksono បានគូសបញ្ជាក់ថា នៅពេលចូលជាធរមាន កិច្ចព្រមព្រៀងនឹងផ្តល់ការលើកលែងពន្ធលើផលិតផលមួយចំនួនរបស់ឥណ្ឌូណេស៊ី ដែលនាំចេញទៅ EU រួមទាំងវាយនភណ្ឌ និងប្រេងដូងផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


