Connect with us

សេដ្ឋកិច្ច

​អាជ្ញាធរ​ព្រមាន​ឱ្យ​បញ្ឈប់​ទទួល​យក​អត្ត​សញ្ញាណ​បណ្ណ​ជាវត្ថុ​បញ្ចាំ​ធានា​កម្ចី​

បានផុស

នៅ

ក្រសួងមហាផ្ទៃ​ ធនាគារជាតិនៃកម្ពុជា​ និង​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ នៅ​ថ្ងៃ​ទី ០៥ ខែ​កញ្ញា ​ឆ្នាំ ២០២៥ ​បាន​ក្រើន​រំលឹក​ជាថ្មី​ ដល់​អ្នក​ធ្វើ​អាជីវកម្ម​ផ្ដល់​កម្ចី​ខុស​ច្បាប់​ឱ្យ​បញ្ឈប់​ទទួលយក​អត្ត​សញ្ញាណ​បណ្ណ សៀវ​ភៅ​ស្នាក់នៅ ប័ណ្ណ​សមធម៌ និង​បណ្ណ​សមាជិក ប.ស.ស ធ្វើជាវត្ថុបញ្ចាំក្នុង​ការ​ធា​នាឱ្យទទួលបាន​ប្រាក់កម្ចី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​របស់ ក្រសួងមហាផ្ទៃ​ ធនាគារជាតិនៃកម្ពុជា​ និង​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ អះ​អាង​ថា ឯកសារអត្ត​សញ្ញាណ​បណ្ណ សៀវ​ភៅ​ស្នាក់នៅ ប័ណ្ណ​សមធម៌ និង​បណ្ណ​សមាជិក ប.ស.ស គ្មាន​តម្លៃ​សេដ្ឋកិច្ច​​សម្រាប់​សកម្មភាព​ពាណិជ្ជកម្ម​ និង​មិន​អាច​យក​មក​ដាក់​ធានា​បាន​ឡើយ។

​ការ​រំលឹក​របស់​អាជ្ញាធរ ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​នីតិបុគ្គល ឬ​រូបវន្តបុគ្គល​មួយ​ចំនួន​បាន​ធ្វើអាជីវកម្ម​​ផ្តល់​​កម្ចី​ខុសច្បាប់​ដែល​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​អនុញ្ញាត​ជាមុន​ពី​ស្ថាប័ន​មានសមត្ថកិច្ច ក្រោម​រូប​ភាព​ផ្សេងៗ​ដូចជា៖ ​លុយ​រាប់ ការ​បញ្ចាំ ការ​ផ្តល់​ប្រាក់​កម្ចី ដោយ​ផ្ទាល់ និង​តាម​អន​ឡាញជាដើម។

​បុគ្គល​មួយចំនួន ថែម​ទាំង​ធ្វើសកម្មភាព​គំរាមកំហែង បំភិតបំភ័យ រៀប​ចំ​ខ​សន្យា​មិន​សុចរិត និង​កេងចំណេញ​ហួសហេតុ ព្រមទាំង​រក្សាទុក​ឯកសារដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅ​ស្នាក់​នៅ ប័ណ្ណ​សមធម៌ និង​ប័ណ្ណ​សមាជិក​ ប.ស.ស សម្រាប់​ធានា​កម្ចី​ទៀត​ផង។

​សកម្មភាព​ទាំងនេះ​បានបង្ក​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរដល់​ជីវភាព​រស់​នៅរបស់​ប្រជាពលរដ្ឋ សន្តិសុខ សុវត្ថិភាព សណ្តាប់​ធ្នាប់​សាធារណៈ បរិយាកាស​វិនិយោគ និង​សេដ្ឋកិច្ច​សង្គម​កម្ពុជា ដែល​អាច​ត្រូវ​ផ្តន្ទាទោស និង​ដាក់ពិន័យ​តាមច្បាប់​៕

សេចក្ដីប្រកាសព័ត៌មានរួមខាងក្រោម៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម