ព័ត៌មានអន្ដរជាតិ
មន្ទីរបញ្ចកោណ ព្រមានវ៉េណេស៊ុយអេឡា ក្រោយមានយន្តហោះF-16 ហោះក្បែរនាវាចម្បាំងអាមេរិក
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera ក្រសួងការពារជាតិអាមេរិកបានថ្កោលទោសប្រទេសវ៉េណេស៊ុយអេឡា បន្ទាប់ពីយន្តហោះចម្បាំង F-16 ពីរគ្រឿងរបស់ប្រទេសនេះបានហោះទៅជិតនាវាពិឃាត USS Jason Dunham ក្នុងដែនទឹកអន្តរជាតិនៅភាគខាងត្បូងតំបន់ការ៉ាបៀន។

មន្ទីរបញ្ចកោណបាននិយាយថាឧបទ្ទវហេតុនេះគឺជាការ «បង្កហេតុ» ហើយបានព្រមានរដ្ឋាភិបាលរបស់ប្រធានាធិបតី វ៉េណេស៊ុយអេឡាលោក Nicolas Maduro កុំឱ្យជ្រៀតជ្រែកក្នុងបេសកកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងការជួញដូរគ្រឿងញៀន និងអំពើភេរវកម្ម។ ទោះយ៉ាងណានាវាចម្បាំងអាមេរិកមិនបានឆ្លើយតបនឹងយន្តហោះរបស់វ៉េណេស៊ុយអេឡាទេ។
បញ្ហានេះកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំង ដោយក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់លោក Maduro ពីទំនាក់ទំនងជាមួយក្រុមជួញដូរគ្រឿងញៀន និងបានផ្តល់រង្វាន់ទ្វេដងសម្រាប់ការចាប់ខ្លួនលោកដល់ ៥០ លានដុល្លារ។ ថ្មីៗនេះ កងកម្លាំងអាមេរិកបានបំផ្លាញទូកល្បឿនលឿនមួយនៅតំបន់ការ៉ាប៊ីន ដោយអះអាងថា វាមានជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន និងបានសម្លាប់មនុស្ស ១១ នាក់នៅលើទូក។ វ៉េណេស៊ុយអេឡា បាននិយាយថា ការវាយប្រហារនេះគឺជាការសម្លាប់ខុសច្បាប់ ហើយអ្នកជំនាញផ្នែកច្បាប់ក៏បានសង្ស័យថាតើវាត្រូវបានអនុញ្ញាតនៅក្រោមច្បាប់អន្តរជាតិដែរឬទេ។
ទន្ទឹមនឹងនោះ លោក Maduro បានបង្កើនកងជីវពលជាតិរបស់វ៉េណេស៊ុយអេឡា ហើយបានព្រមានថា ប្រសិនបើអាមេរិកវាយប្រហារ លោកនឹងអំពាវនាវដល់ប្រជាជនទូទាំងប្រទេស ប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងផ្នែកយោធាអាមេរិក៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


