Connect with us

ព័ត៌មានជាតិ

បន្លែធម្មជាតិរបស់ជនជាតិដើមភាគតិចនៅមណ្ឌលគិរីកំពុងមានការគាំទ្រទាំងអតិថិជនក្នុងតំបន់ និងនៅឯរាជធានីភ្នំពេញ

បានផុស

នៅ

បន្លែធម្មជាតិរបស់ពលរដ្ឋជនជាតិដើមភាគតិចនៅក្នុងសហគមន៍ដែលមានទីតាំងនៅផ្សារក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កំពុងមានការចាប់អារម្មណ៍ និងមានការគាំទ្រកាន់តែច្រើនបន្ថែមទៀតទាំងអតិថិជនក្នុងតំបន់ក៏ដូចជាភ្ញៀវនៅរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី គន់ ចាន់ធា ជាជនជាតិដើមភាគតិចព្នង មានទីលំស្ថិតនៅភូមិឡៅការ ដែលជាអាជីវករលក់នៅផ្សារជនជាតិដើមភាគតិច ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានប្រាប់ កម្ពុជាថ្មី ថា បច្ចុប្បន្ននៅក្នុងផ្សារជនជាតិដើមភាគតិចមានលក់បន្លែជាច្រើនមុខសុទ្ធសឹងតែជារបស់ធម្មជាតិពិតៗ និងដាំដោយកសិករផ្ទាល់នៅក្នុងមូលដ្ឋានសហគមន៍។ បន្លែទាំងអស់នោះរួមមានទាំងបន្លែព្រៃ និងបន្លែដាំនៅចំការផ្ទាល់។ ជាការជាក់ស្តែងបន្លែធម្មជាតិរបស់កសិករភាគច្រើនមានការបញ្ជាទិញពីប្រជាពលរដ្ឋក្នុងតំបន់ពិសេសនៅតាមបណ្ដាខេត្ត ដូចជារាជធានីភ្នំពេញ ក៏មានការបញ្ជាតិញច្រើនណាស់ដែរមួយរយៈនេះ។

អ្នកស្រីបានរៀបរាប់ថា ចូលដើមខែកញ្ញានេះភ្លៀងធ្លាក់ញឹកញាប់នារដូវវស្សាបន្លែចម្រុះគ្រប់មុខកាន់តែសម្បូរច្រើនបន្ថែមទៀត រួមមាន ត្រឡាច ឃ្លោកស្ពៃក្ដោប ការ៉ុត ត្រសក់ ត្រួយល្ពៅ ជាពិសេសគឺផ្លែចេក លើសពីនោះក៏មានបន្លែផលអនុផលព្រៃឈើ ក្នុងសហគមន៍មួយផ្នែកទៀតផងដែរ។ អ្នកស្រីបន្ថែមថា អាជីវករលក់បន្លែនៅក្នុងផ្សារសែនមនោរម្យបានត្រៀមបន្លែស្រស់ចម្រុះគ្រប់មុខរួចរាល់ជាស្រេចស្របពេលឱកាសបុណ្យកាន់បិណ្ឌនៅពេលខាងមុខដើម្បីបំពេញតម្រូវការទីផ្សារជូនអតិថិជនក៏ដូចជាធ្វើម្ហូបអាហារទៅវត្តអារាមក៏ដូចជាយកទៅទទួលទានតាមលំនៅឋានផងដែរ។

អ្នកស្រីបានបញ្ជាក់ថា ក្រោយពីចាប់ផ្តើមសាងសង់ផ្សារជនជាតិដើមភាគតិច បានបង្កើតឡើងរយៈពេលជិតមួយឆ្នាំនេះ ក្រោមជំនួយរបស់អង្គការ ធ្វើយ៉ាងណាឲ្យពលរដ្ឋដែលជាជនជាតិដើមភាគតិចមានទីតាំងលក់ដូរពិតប្រាកដច្បាស់លាស់ ត្រឹមត្រូវ តម្លាភាពស្មោះត្រង់ និងមានរបៀបរៀបរយ និងសណ្តាប់ធ្នាប់ ជាពិសេសអនាម័យបរិស្ថានស្អាត និង
មាន​ទំនុកចិត្តពីអតិថិជន និងដើម្បីប្រាកដថា បិរភោគទៅសុវត្ថិភាពមិនប៉ះពាល់ដល់សុខភាព។ ហើយជាគោលការណ៍របស់ផ្សារនេះ គឺដាច់ខាតមិនអនុញ្ញាតឲ្យមានបន្លែនាំចូលពីខាងក្រៅជាដាច់ខាតក្រែងប្រើប្រាស់សារជាតិគីមីប៉ះពាល់សុខភាព។

លើសពីនោះ ការរៀបចំឲ្យមានសោភ័ណភាពនៅក្នុងផ្សារនេះ និងមានគោលការណ៍រឹតបន្តឹង ធ្វើឲ្យផ្សាអាចទាក់ទាញភ្ញៀវទេសចរក៏ដូចជាប្រជាពលរដ្ឋ ឲ្យមកចាប់អារម្មណ៍បន្លែធម្មជាតិ និងបន្លែព្រៃរបស់ប្រជាពលរដ្ឋក្នុងសហគមន៍បន្ថែមទៀតមានអតិថិជនគាំទ្រកាន់តែច្រើន ធ្វើឲ្យលើកកម្ពស់ជីវភាពគ្រួសារកសិករកាន់តែរីកចំរើន ថែមមួយកម្រិតទៀត។ឮ

កសិកររូបនេះបញ្ជាក់ថា ក្នុងនាមជាជនជាតិដើមភាគតិចដែលជាអាជីវករលក់ដូរនៅផ្សារក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី សូមអំពាវនាវទៅដល់ភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋក្នុងស្រុកមេត្តាជួយគាំទ្រផលិតផលខ្មែរបន្លែធម្មជាតិដែលមិនមានប្រើប្រាស់សារធាតុគីមីបរិភោគជំនួយទៅដល់សុខភាព។ ហើយសូមផ្អាកទទួលទានបន្លែនាំចូលពីក្រៅប្រទេស ដែលប្រឈមហានិភ័យប៉ះពាល់ទៅដល់សុខភាពធ្ងន់ធ្ងរ បាត់បង់ទាំងពេលវេលានិងថវិកាផងដែរ៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម