ជីវិតកម្សាន្ដ
អ្នកនិពន្ធ ចេញមុខបញ្ជាក់ការពិត ក្រោយមានការបៀបធៀបរឿង «ភូមិគ្រឹះអាគម» និង «រាជិនីភូមិគ្រឹះ»
ក្រោយមានការវែកញែក និងរិះគន់ថាភាពយន្តដំបូងរបស់ផលិតកម្ម Film Corner រឿង «ភូមិគ្រឹះអាគម» ដូចគ្នានឹងភាពយន្តភាគដ៏ល្បីរបស់ស្ថានីយទូរទស្សន៍រស្មីហង្សមាស រឿង«រាជិនីភូមិគ្រឹះ» លោក យូ សុភា អ្នកនិពន្ធរឿងទាំងពីរនេះផ្ទាល់ ចេញមុខបញ្ជាក់ថា ជារឿងពីរផ្សេងគ្នា និងមានគោលដៅខុសគ្នាទាំងស្រុង។

បើតាមលោក យូ សុភា ភាពយន្តរឿង «ភូមិគ្រឹះអាគម» និងរឿងភាគទូរទស្សន៍ «រាជិនីភូមិគ្រឹះ» ជារឿងពីរផ្សេងគ្នា គ្រាន់តែឆ្លុះបញ្ចាំងពីសង្គមមួយក្នុងសម័យអាណានិគមបារាំងដូចគ្នាប៉ុណ្ណោះ ហើយពុំមានលក្ខណៈនៃសាច់រឿងដូចគ្នានោះទេ រាប់ចាប់ពីចំណុចចាប់ផ្តើមដល់បញ្ចប់នៃសាច់រឿង។
លោកគូសបញ្ចាក់ដែរថា ដ្បិតតែរឿងទាំងពីរលោកនិពន្ធក៏ពិតមែន ប៉ុន្តែសម្រាប់រឿង «ភូមិគ្រឹះអាគម» ចេញពីគំនិតផ្ទាល់របស់លោក សែម ឡង់ឌី (Peypey Dy) និងកែសម្រួលដោយលោក ពៅ មករា ខណៈក្នុងការដឹកនាំផលិតរឿងនេះ គឺមានការកែប្រែចំណុចខ្លះប៉ុណ្ណោះ។ តែទោះជាបែបនេះ លក្ខណៈនៃរឿងទាំងមូលមិនដូចគ្នានោះឡើយ។
លោកថា អ្វីដែលជាលក្ខណៈដូចគ្នានោះ គឺគ្រាន់តែរឿងទាំងពីរឆ្លុះបញ្ចាំងពីសង្គមមួយ ក្នុងសម័យអាណានិគមបារាំងដូចគ្នា មិនថាការរស់នៅ ឬផ្នត់គំនិតរបស់គ្រួសារអភិជននាសម័យនោះ ដែលទាក់ទងនឹងការយកប្រពន្ធច្រើន។ តែយ៉ាងណា រឿងទាំងពីរ ពុំមានលក្ខណៈនៃសាច់រឿងដូចគ្នានោះទេ រាប់ចាប់ពីចំណុចចាប់ផ្តើមដល់បញ្ចប់នៃសាច់រឿង ដោយមួយ ឆ្លុះបញ្ចាំងពីការច្រណែនឈ្នានីសគ្នាក្នុងរង្វង់គ្រួសារអភិជន “ប្រពន្ធដើម ប្រពន្ធចុង”។ ឯមួយទៀត ឆ្លុះបញ្ចាំងពីតថភាពរស់នៅក្នុងសង្គមជាក់ស្តែងមួយ ដែលប្រើប្រាស់អបិយជំនឿដើម្បីដោះស្រាយបញ្ហា ខណៈមានបង្កប់ទាំងចំណោទបញ្ហា និងការដោះស្រាយដោយរបៀបខុសគ្នា។
សូមស្តាប់វីដេអូលម្អិត៖
គួររំលឹកថា លោក យូ សុភា ជាអ្នកនិពន្ធមួយរូបដែលមានស្នាដៃតែងនិពន្ធច្រើន មិនថាភាពយន្តភាគ ឬរឿងខ្លី ដែលត្រូវបានផលិត និងចាក់ផ្សាយតាមប៉ុស្តិ៍ទូរទស្សន៍នៅកម្ពុជាឡើយ។ លោកចាប់ផ្តើមសរសេរប្រលោមលោក តាំងពីឆ្នាំ២០០០ ហើយបានទទួលពានរង្វាន់ និងមេដាយជាច្រើន លើការប្រកួតប្រជែងស្នាដៃអក្សរសិល្ប៍ ខណៈស្នាដៃខ្លះ ត្រូវបានបោះពុម្ពផ្សាយ និងខ្លះត្រូវបានផលិតជាភាពយន្ត៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


