ព័ត៌មានជាតិ
ការដំឡើងប្រាក់ឈ្នួលកម្មកររោងចក្រឆ្នាំ២០២៦ រង់ចាំការសម្រេចពីរាជរដ្ឋាភិបាល
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្នុងកិច្ចប្រជុំត្រីភាគី លើកទី៣ ស្តីពី ការចរចាប្រាក់ឈ្នួលកម្មករនិយោជិតក្នុងឧស្សាហកម្មវាយនភណ្ឌកាត់ដេរ សម្រាប់ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី១០ ខែកញ្ញានេះ ទាំងភាគីនិយោជក និងភាគីសហជីព ឯកភាពគ្នា មិនលើកតួលេខណាមួយឡើងទេយោងតាមស្ថានភាពបច្ចុប្បន្ន និងរង់ចាំការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដំឡើងប្រាក់ឈ្នួលដល់កម្មកររោងចក្រ សម្រាប់ឆ្នាំ២០២៦ ។

លោករដ្ឋមន្ត្រី បានលើកឡើងថា ភាគីនិយោជក និងភាគីសហជីព បានឯកភាពគ្នាមិនលើកតួលេខណាមួយមកចរចាក្នុងកិច្ចប្រជុំឡើយដោយដឹងពីស្ថានភាពទីផ្សារការងារដែលត្រូវរួមគ្នាពង្រីកសម្រាប់ស្វាគមន៍យុវជនចូលបម្រើការងារ និងដើម្បីទទួលយកពលករខ្មែរដែលវិលត្រឡប់ចូលប្រទេស ទទួលបានការងារនៅកម្ពុជាច្រើនផង។ បន្ថែមពីនេះ ការរង់ចាំមើលពីផលប៉ះពាល់ពីភាពមិនប្រាកដប្រជាមួយចំនួន ដែលអាចកើតមានឡើងពីគោលនយោបាយកំណត់ពន្ធបដិការបស់អាមេរិក លើបណ្តាប្រទេសនាំចេញផ្សេងៗ។
លោក ហេង សួរ មានប្រសាសន៍ថា៖ “អ៊ីចឹង យើងរង់ចាំមើលទាំងអស់គ្នានៅក្នុងឆ្នាំនេះ។ អ៊ីចឹង ភាគីទាំងពីរមិនលើកនូវតួលេខណាមួយទេ ដោយទុកជូនរាជរដ្ឋាភិបាលដើម្បីពិនិត្យ សម្រេចជាក់ស្តែង ដោយយោងទៅលើស្ថានភាពសេដ្ឋកិច្ចសង្គម ហើយនិងទីផ្សារការងារក៏ដូចជាការប្រកួតប្រជែងរបស់ប្រទេសយើង”។

បន្ថែមពីនេះ ភាគីនយោជក និងភាគីសហជីព ក៏បានឯកភាពគ្នាលើកនូវសំណើររួម ៣ចំណុច ដាក់ទៅសម្តេចធិបតី ហ៊ុន ម៉ាណែត ពិនិត្យ និងអន្តរាគមន៍។ ចុងក្រោយ ភាគីទាំងអស់ក៏បានឯកភាពគ្នាបញ្ចប់កិច្ចប្រជុំកំណត់ប្រាក់ឈ្នួលអប្បបរិមាសម្រាប់ឆ្នាំ២០១៦ ត្រឹមថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ៣រសៀល ខាងមុខ។ នេះ បើតាមការបញ្ជាក់ពីលទ្ធផលប្រជុំរបស់ រដ្ឋមន្ត្រីក្រសួងការងារ។
បើតាម រដ្ឋមន្ត្រីក្រសួងការងារ តាមរយៈរបាយការណ៍កិច្ចប្រជុំថ្ងៃនេះជូនទៅនាយករដ្ឋមន្ត្រីកម្ពុជា និងសំណើររួមដែលបានដាក់ និងយោងតាមនីតិវិធីផ្សេងៗដែលបានកំណត់ នឹងអាចដឹងពីតួលេខប្រាក់ឈ្នួលអប្បបរិមា សម្រាប់ឆ្នាំ២០២៦ នៅថ្ងៃទី១៧ ខែកញ្ញា ខាងមុខ។
សូមជម្រាបថា ចំពោះ ប្រាក់ឈ្នួលទាបបំផុតរបស់កម្មករ-និយោជិត ឆ្នាំ២០២៥នេះ មានចំនួន២០៨ដុល្លារក្នុងមួយខែ បើធៀបនឹងឆ្នាំ២០២៤ មានត្រឹម២០៤ដុល្លារ ពោលគឺកើនឡើង៤ដុល្លារ ក្រោយមានការបោះឆ្នោតដោយកិច្ចប្រជុំត្រីភាគី ដោយបានឯកភាពដំឡើង២ដុល្លារ និងការបន្ថែម២ដុល្លារទៀតពីសម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៕

-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


