Connect with us

ព័ត៌មានជាតិ

រយៈពេល៩ខែ ខេត្ត​មណ្ឌលគិរីបង្ក្រាបករណីគ្រឿងញៀន៥៣ករណី និងអនុវត្តដីកាលើមនុស្ស​ ១១៥នាក់

បានផុស

នៅ

ក្នុងរយៈពេល៩ខែកន្លងមកនេះ ក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធបានអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ដោយសហការជាមួយនាយកដ្ឋានត្រួតពិនិត្យគ្រឿងញៀន អាជ្ញាធរមូលដ្ឋាន និងសហគមន៍។ ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានបង្កើនកិច្ចខិតខំប្រឹងប្រែងបង្រ្កាប និងរឹតបន្តឹងការត្រួតពិនិត្យលើបទល្មើសគ្រឿងញៀនគ្រប់ប្រភេទ រួមទាំងការជួញដូរ ការប្រើប្រាស់ ចែកចាយ និងបទល្មើសពាក់ព័ន្ធផ្សេងៗទៀត។ បន្ថែមពីនេះ បានចូលរួមអប់រំសហគមន៍អំពីហានិភ័យសុខភាពធ្ងន់ធ្ងរ និងផលវិបាកដែលគំរាមកំហែងដល់អាយុជីវិតនៃការប្រើប្រាស់គ្រឿងញៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមរបាយការណ៍ការបង្រ្កាបករណីគ្រឿងញានរយៈពេល៩ ខែ ពីលោក ឡោ សុខា ស្នងការនគបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថា ការបង្រ្កាបករណីគ្រឿងញៀនទូទាំងខេត្ត ដោយគិតចាប់ពីខែមករា ដល់ ខែកញ្ញា ឆ្នាំ២០២៥ បានបង្រ្កាបករណីគ្រឿងញាន ៣៥លើក ស្មើ ៥៣ ករណី និងអនុវត្តដីការលើមនុស្សចំនួន១១៨នាក់ក្នុងនោះ មានស្រី ៥នាក់។ ជាងនេះទៅទៀត ការបង្រ្កាបករណីជាកស្តែងរួមមាន ការជួញដូរប្រើប្រាស់សម្រួលឱ្យប្រើប្រាស់ ការរក្សាទុក និងការបើកបរ ក្រោមឥទ្ធិពលគ្រឿងញៀនផងដែរ។

លោក ឡោ សុខា ស្នងការនគបាលខេត្តមណ្ឌលគិរី

លោកបានបញ្ជាក់ថា ការបង្ក្រាបករណីទាំងអស់នោះស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីបានដកហូតវត្ថុតាងជាច្រើនរួមមាន ម្សៅក្រាមពណ៌សថ្លាប្រភេទ មេតំហ្វេតាមីន (ICE) ចំនួន១៨០ កញ្ចប់ ស្មើនឹងទម្ងន់ ២០៥.២៤ក្រាម ក្រាមថ្លាប្រភេទកេតាមីន(K)ចំនួន៧កញ្ចប់ទម្ងន់ ៥៩.២៥ក្រាម និងគ្រាប់ពណ៌លឿងប្រភេទ(Exstacy) បំបែករួចចំនួន៤ចំណិតស្មើនឹងទម្ងន់០.៧១ក្រាម។

បន្ថែមពីនេះ កម្លាំងជំនាញបានដកហូតវត្ថុតាងមធ្យោបាយផ្សេងៗរួមមាន រថយន្ត៥គ្រឿង ម៉ូតូ៣៣គ្រឿង ម៉ូតូកង់បី១គ្រឿងទូរស័ព្ទដៃ៧៨គ្រឿង និងអាវុធកែឆ្នៃចំនួន៤ដើម និងសម្ភារផ្សេងៗទៀត។ ជាមួយគ្នានេះ ក្នុងនាមស្នងការនគរបាលខេត្តមណ្ឌលគិរី បានជំរុញឱ្យចូលរួមផ្សព្វផ្សាយអប់រំទៅដល់សហគមន៍ទាំងប្រជុំជន និងជនបទឱ្យយល់ដឹងកាន់តែច្បាស់អំពីគ្រោះថ្នាក់ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន ហើយត្រូវជៀសឆ្ងាយពីគ្រឿងញៀន៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម