Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សជំនិតរបស់លោក ត្រាំ ត្រូវបាញ់សម្លាប់ក្នុងយុទ្ធនាការឃោសនា នៅសកលវិទ្យាល័យរដ្ឋ Utah

បានផុស

នៅ

លោក Charlie Kirk ដែលជាមនុស្សជំនិតរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ពេលធ្វើយុទ្ធនាការឃោសនានៅសកលវិទ្យាល័យ Utah Valley កាលពីថ្ងៃពុធទី១០ខែកញ្ញាឆ្នាំ២០២៥ ដោយបង្កការភ្ញាក់ផ្អើលពេញពិភពលោក។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ BBC, បុរសវ័យ៣១ឆ្នាំរូបនេះ ត្រូវគេបាញ់ចំកញ្ចឹង.ក នាវេលាម៉ោង ១២:២០ ថ្ងៃត្រង់ (ម៉ោងនៅអាមេរិក) ខណៈពេលឆ្លើយសំណួរពីអ្នកគាំទ្រ ក្នុងព្រឹត្តិការណ៍នៅទីលានខាងក្រៅ។

ក្នុងវីដេអូដែលចែករំលែកពេញបណ្តាញសង្គម គេឃើញអំពីភាពចលាចលក្នុងព្រឹត្តិការណ៍នោះ ហើយអ្នកចូលរួមទាំងអស់នាំគ្នារត់ប្រសាច ក្រោយពេលឮស្នូរគ្រាប់កាំភ្លើង។

(រូបថត៖ Reuters)

ភ្លាមៗនោះ FBI​ បានបញ្ជាក់ពីការចាប់ខ្លួនខ្មាន់កាំភ្លើង ប៉ុន្តែមិនទាន់បញ្ចេញព័ត៌មានលម្អិតទេ ហើយក៏មិនទាន់ដឹងអំពីមូលហេតុ ដែលបង្កឲ្យមានការបាញ់ប្រហារនេះដែរ។ យ៉ាងណា FBI បានឲ្យដឹងថា ខ្មាន់កាំភ្លើងគឺបាញ់ប្រហារចេញពីដំបូលអគារ ដែលស្ថិតនៅចម្ងាយ១៨២ម៉ែត្រពីកន្លែងកើតហេតុ។

សូមជម្រាបថា លោក Charlie Kirk កើតនៅឆ្នាំ ១៩៩៣ ក្នុងរដ្ឋ Illinois សហរដ្ឋអាមេរិក។ លោកបានចាប់ផ្តើមអាជីពជាសកម្មជននយោបាយតាំងពីវ័យក្មេង។ លោកបានក្លាយជាអ្នកនិពន្ធម្នាក់ផងដែរ ដោយបោះពុម្ពសៀវភៅជាច្រើនក្បាលស្តីពីនយោបាយ និងវប្បធម៌។

(រូបថត៖ Reuters)

នៅឆ្នាំ ២០១២ ពេលមានអាយុត្រឹមតែ១៨ឆ្នាំ, Kirk បានបង្កើតអង្គការមិនរកប្រាក់ចំណេញមួយឈ្មោះថា Turning Point USA (TPUSA) ជាមួយលោក Bill Montgomery។

TPUSA ត្រូវបានបង្កើតឡើងក្នុងគោលបំណង លើកកម្ពស់គោលការណ៍អភិរក្សនិយមដូចជា សេរីភាពបុគ្គលនិងរដ្ឋាភិបាលមានដែនកំណត់ នៅតាមវិទ្យាល័យ និងសាកលវិទ្យាល័យទូទាំងប្រទេស។ អង្គការនេះបានរីកចម្រើនយ៉ាងឆាប់រហ័ស និងមានឥទ្ធិពលខ្លាំងក្នុងការប្រមូលផ្ដុំយុវជនដែលគាំទ្រគណបក្សសាធារណរដ្ឋ។

(រូបថត៖ Reuters)

លោកមានឥទ្ធិពលខ្លាំងនៅលើបណ្តាញសង្គម ដោយសារការបញ្ចេញមតិរបស់លោកទៅលើបញ្ហានយោបាយ និងសង្គមនាពេលបច្ចុប្បន្ន។

លោក Kirk បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលោក ត្រាំ ឲ្យទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីចុងក្រោយនេះ តាមរយៈការជួយកៀរគរអ្នកបោះឆ្នោតវ័យក្មេង។ លោកបានបង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយត្រាំ និងក្រុមគ្រួសាររបស់គាត់ក្នុងអំឡុងអាណត្តិទីមួយ ហើយបានក្លាយជាឥស្សរជនដ៏មានឥទ្ធិពលបំផុតម្នាក់ ក្នុងការកសាងនយោបាយយុវជនអភិរក្សនិយមនៅសហរដ្ឋអាមេរិក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ បាញ់ប្រហារក្នុងសាលានៅអាមេរិក ស្លាប់និងរបួសមនុស្សជិត២០នាក់ ភាគច្រើនជាកុមារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម