Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ រៀបចំវគ្គបណ្ដុះបណ្ដាលអំពីសុវត្ថិភាពការងារដល់សហគ្រាសចំនួន១៣ដើម្បីពង្រឹងសមត្ថភាពកម្មករនិយោជិត

បានផុស

នៅ

នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្ដុះបណ្ដាលផ្សព្វផ្សាយស្ដីពី សុវត្ថិភាព និងសុខភាពការងារ វិជ្ជាសង្រ្គោះបឋមដល់សហគ្រាស គ្រឹះស្ថានចំនួន១៣ក្រុមហ៊ុន ដែលមានសិក្ខាកាមចូលរួមចំនួន ៣២៧នាក់ (ស្រី១៦១នាក់) ដែលមានអាសយដ្ឋាននៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ គិតចាប់ពីថ្ងៃទី១៦ ខែកក្កដា រហូតដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈវគ្គបណ្តុះបណ្តាលនេះ មន្រ្តីជំនាញផ្នែកបណ្តុះបណ្តាល នៃនាយកដ្ឋានពេទ្យការងារបានធ្វើបទបង្ហាញ ដើម្បីណែនាំផ្សព្វផ្សាយ និងបង្កើនចំណេះដឹងដល់សហគ្រាស គ្រឹះស្ថាន លើមេរៀនសំខាន់ៗរួមមាន ការសង្គ្រោះបឋម ការលើកដាក់ទម្ងន់ សុវត្ថិភាពអគ្គិភ័យ ការទុកដាក់សារធាតុគីមី ឥរិយាបទបំពេញការងារ ការទប់ស្កាត់មេរោគអេដស៍ និងគ្រឿងញៀន ព្រមទាំងចូលរួមផ្សព្វផ្សាយអំពីបញ្ហាជំងឺមិនឆ្លងផងដែរ។

គោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាលនេះ គឺចូលរួមផ្តល់ចំណេះដឹងបន្ថែមពាក់ព័ន្ធនឹងវិស័យសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ក៏ដូចជាពង្រឹងវិសាលភាពក្នុងការបង្ការ និងទប់ស្កាត់រាល់គ្រោះថ្នាក់ការងារដល់ប្រតិភូបុគ្គលិក កម្មករនិយោជិត ជាពិសេស អាចជួយអាយុជីវិតផ្ទាល់ខ្លួន និងមិត្តភក្តិរួមការងារនៅកន្លែងធ្វើការ ដោយប្រើវិធីសាស្ត្រត្រឹមត្រូវទាន់ពេលវេលា និងមិនបង្កភាពស្លន់ស្លោនៅក្នុងគ្រាអាសន្នដែលអាចកើតមានឡើងជាយថាហេតុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម