ព័ត៌មានជាតិ
ចំណូលមធ្យមពលរដ្ឋខេត្តព្រះសីហនុកើនដល់ ៥ ៥៧៩,៣ ដុល្លារអាមេរិកនៅឆ្នាំ ២០២៤
នៅឆ្នាំ ២០២៤ ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ (GDP) សម្រាប់ពលរដ្ឋខេត្តព្រះសីហនុបានកើនដល់ ៥ ៥៧៩,៣ ដុល្លារអាមេរិក។ នេះបើតាមលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុលើកឡើងនៅក្នុងកម្មវិធីបង្ហាញពីវឌ្ឍនភាពការងារប្រចាំឆមាសទី ១ ឆ្នាំ ២០២៥ របស់រដ្ឋបាលខេត្តព្រះសីហនុកាលពីពេលថ្មីៗនេះ។
លោក ឡុង ឌីម៉ង់ បានថ្លែងបន្តថា ជាមួយកំំណើនចំណូលពលរដ្ឋ អត្រាភាពក្រីក្ររបស់ពលរដ្ឋក្នុងខេត្តបានធ្លាក់ចុះមកនៅត្រឹម ១,០៩% នៅឆ្នាំ២០២៤។ បន្ថែមពីនេះ ផលិតផលសរុបក្នុងខេត្តមានចំនួន ១ ៣២៩,៦ លានដុល្លារអាមេរិក និងសេដ្ឋកិច្ចមានអត្រាកំណើន ៥%។

ខេត្តព្រះសីហនុ គឺជាខេត្តមួយដែលមានសក្តានុពលខ្ពស់របស់ប្រទេសកម្ពុជាស្ថិតនៅផ្នែកនិរតីនៃប្រទេស។ ខេត្តព្រះសីហនុជាស្នូលនៃតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលគ្របដណ្តប់លើខេត្តទាំង ៤ ដែលរួមមានខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប។
ខេត្តព្រះសីហនុ គឺជាច្រកចេញចូលអន្តរជាតិដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា ដោយសារមានប្រព័ន្ធគមនាគមន៍គ្រប់ប្រភេទ ទាំងផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស (កំពង់ផែអន្តរជាតិ ផ្លូវជាតិលេខ ៣ ផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿន ផ្លូវដែក និងអាកាសយានដ្ឋានអន្តរជាតិ។
ប្រជាពលរដ្ឋប្រកបមុខរបរកសិកម្ម (ដាំដំណាំ ចិញ្ចឹមសត្វ វារីវប្បកម្ម) មានប្រមាណ ១៧,២០% ឧស្សាហកម្ម (រ៉ែ កម្មន្តសាល អគ្គីសនី ទឹកស្អាត សំណង់) មានចំនួន ១,៤០% និងសេវាកម្ម (លក់ដុំ-លក់រាយ ដឹកជញ្ជូន និង ឃ្លាំងស្តុក សណ្ឋាគារ និងភោជនីយដ្ឋាន ព័ត៌មាន និងទូរគមនាគមន៍ អចលនវត្ថុ ជំនាញវិជ្ជាជីវៈ និងការស្រាវជ្រាវ វិទ្យាសាស្ត្រ រដ្ឋបាលសាធារណៈ អប់រំ សុខាភិបាល សេវាកម្មផ្សេងៗ) មានចំនួន ៨១,៤០%៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


