សុខភាព
ម្ដាយឆ្លងកូវីដ-១៩ ពេលពពោះ កូនក្នុងផ្ទៃមានហានិភ័យអីខ្លះ?
យើងសង្កេតឃើញថា ក្នុងចំណោមអ្នកឆ្លងវីរុសកូវីដ-១៩ នៅកម្ពុជា មានស្ត្រីពពោះមួយចំនួនដែរ។ ម៉ាក់ៗឆ្លងកូវីដ-១៩ ពេលពពោះ កូនក្នុងផ្ទៃមានហានីភ័យអីខ្លះ? អាចឆ្លងកូវីដ ១៩ ដែរទេ?

បកស្រាយបញ្ហាជុំវិញចម្ងល់នេះ អង្គការសុខភាពពិភពលោក (WHO) ឲ្យដឹងថា មិនទាន់មានភស្តុតាងច្បាស់លាស់មកបញ្ជាក់ថា ទារកក្នុងផ្ទៃអាចឆ្លងវីរុសកូវីដ-១៩ តាមម្ដាយអំឡុងពេលពពោះ ឬពេលសម្រាល ឬក៏អត់ទេ។ មកដល់ថ្ងៃនេះ វីរុសកូវីដ-១៩ មិនទាន់ត្រូវបានរកឃើញក្នុងទឹកភ្លោះ ឬក៏ទឹកដោះម្ដាយនៅឡើយ។
ដូចគ្នានេះដែរ មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងអាមេរិក (CDC) ហានីភ័យទូទៅក្នុងការកើតជំងឺកូវីដ-១៩ លើស្ត្រីពពោះ មានភាគរយទាប ក៏ប៉ុន្តែការពពោះបង្កើនហានិភ័យខ្ពស់ក្នងការធ្លាក់ខ្លួនឈឺធ្ងន់ និងស្លាប់បើឆ្លងកូវីដ-១៩។ ស្ត្រីពពោះដែលឆ្លងវីរុសនេះច្រើនកើតបញ្ហាផ្លូវដង្ហើម ទាមទារការយកចិត្តទុកដាក់ខ្ពស់ជាងស្ត្រីមិនមានផ្ទៃពោះ។ អ្នកស្រាវជ្រាវក៏សង្កេតឃើញថា ក្រៅពីអាចកើតជំងឺផ្លូវដង្ហើម ស្រ្តីពពោះកើតកូវីដ-១៩ មិនមានចម្លង ឬបង្កបញ្ហាសុខភាពធ្ងន់ធ្ងរដល់ទារកទេ។

បន្ថែមពីលើនេះ ស្ត្រីពពោះដែលមានជំងឺប្រចាំកាយដូចជា ទឹកនោមផ្អែម កាន់តែប្រឈមខ្ពស់នឹងការធ្លាក់ខ្លួនឈឺធ្ងន់ បើឆ្លងជំងឺកូវីដ-១៩។ តាមការស្រាវជ្រាវមួយចំនួនអះអាងថា ស្ត្រីពពោះកើតកូវីដ-១៩ ប្រឈមនឹងការសម្រាលកូនមុនខែ និងសម្រាលដោយការវះកាត់ ហើយទារកត្រូវយកទៅពិនិត្យសុខភាព ស្វែងរកជំងឺផ្សេងៗ រូមទាំងកូវីដ-១៩ ដែរ។
យ៉ាងណាមិញ តាមការសិក្សាពីសាកលវិទ្យាល័យ California San Francisco បានរកឃើញថា ទារកភាគច្រើន ដែលមានម៉ាក់ៗកើតកូវីដ១៩ គឺមានសុខភាពល្អធម្មតា គិតត្រឹមពេលដែលអាអូនកើតបានចន្លោះអាយុ ៦ ទៅ៨សប្ដាហ៍។ ខណៈពេលដែលការស្រាវជ្រាវនេះកំពុងតែបន្ត ការរកឃើញនេះ ក៏អាចធ្វើឲ្យគ្រួសារដែលកើតកូវីដ១៩ មានក្តីសង្ឃឹមផងដែរ។
សម្រាប់ម៉ាក់ៗដែលកើតជំងឺកូវីដ-១៩ នៅតែអាចបំបៅដោះកូនធម្មតាបាន ដោយមានការប្រុងប្រយ័ត្នអនាម័យខ្ពស់ ដើម្បីធានាថា មិនចម្លងវីរុសទៅកូនជាមួយ៖
- ពាក់ម៉ាសពេលបំបៅ
- លាងសម្អាតដៃមុនកាន់កូន
- ក្អក ឬកណ្ដាស់ត្រូវងាកមុខចេញ
- ច្របាច់ទឹកដោះដាក់ដបឲ្យកូនបៅ (បើអាច)
- ឬច្រមាច់ទឹកដោះដាក់ដប ទុកឲ្យអ្នកមានសុខភាពល្អបំបៅកូន (បើអាច)។ល។

ស្របគ្នានេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រសួងនៅមិនទាន់ទទួលបានការណែនាំទាក់ទងនឹងការចាក់វ៉ាក់សាំងលើស្ត្រីមានផ្ទៃពោះពីអង្គការសុខភាពពិភពលោក(WHO) នៅឡើយទេ ដូចនេះស្ត្រីពពោះត្រូវមានការប្រុងប្រយ័ត្នជាបន្តទៀត។ តែបើស្ត្រីពពោះស្ថិតក្នុងហានិភ័យខ្ពស់ ដូចនេះគ្រូពេទ្យអាចសម្រេចចិត្តឲ្យស្ត្រីពពោះចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីការពារសុខភាពដែរ ប៉ុន្តែត្រូវមានការតាមដានឲ្យបានច្បាស់លាស់។ ចំណែកការលើកឡើងថា ចាក់វ៉ាក់សាំងរួច អាចប៉ះពាល់ទៅដល់ទារកក្នុងផ្ទៃដែរ ឬអត់នោះ ទាមទារឲ្យមានការសិក្សាបន្ថែមទៀតពីអ្នកវិទ្យាសាស្ត្រ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ បកស្រាយ! តើអ្នកជាសះស្បើយពីកូវីដ-១៩ អាចលាប់ឡើងវិញដែរទេ?
ចុចអាន៖ ឪពុកម្តាយគួរប្រយ័ត្ន! កុមារ១ភាគ៣ មិនបង្ហាញរោគសញ្ញាទេពេលឆ្លងកូវីដ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា៩ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


