ព័ត៌មានអន្ដរជាតិ
ថៃ សម្រុកទម្លាយទឹកចេញពីទំនប់ធំៗ មុនពេលព្យុះថ្មី២ ទៀតមកដល់
ទំនប់ទឹកធំៗរបស់ថៃ កំពុងសម្រុកបញ្ចេញទឹក ដើម្បីទប់ទល់ជាមួយព្យុះចំនួន២ទៀតដែលនឹងវាយប្រហារនៅចុងខែនេះ និងដើមខែក្រោយ ព្រោះថា បើមិនបញ្ចេញទេ ទំនប់ទាំងនោះនឹងប្រឈមហានិភ័យបាក់ធ្លាយ។

តាមការផ្សាយរបស់ The Nation កាលពីដើមសប្តាហ៍នេះ ការិយាល័យធនធានទឹកជាតិនៃប្រទេសថៃ (ONWR) បានចេញសេចក្តីប្រកាសថា ព្យុះចំនួន២ នឹងមកដល់តកន្ទុយគ្នាតែម្តង ដោយឥទ្ធិពលរបស់វានឹងបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស បង្កើតជាជំនន់រហ័ស បំណាក់ដី និងរុញឲ្យទឹកទន្លេហក់ឡើងកាន់តែខ្ពស់ គំរាមកំហែងដល់ទំនប់ជាច្រើនកន្លែង។
ជាវិធានការការពារ ទំនប់ធំៗជាច្រើនបានរំដោះទឹកចេញ ដើម្បីកុំឲ្យមានសម្ពាធខ្លាំង។ ជាក់ស្តែង ទំនប់ Bhumibol បានបញ្ចេញទឹក១០លានម៉ែត្រគូបក្នុងមួយថ្ងៃ ដើម្បីត្រៀមទទួលទឹកថ្មី ព្រោះថា បច្ចុប្បន្ន ទំនប់នេះកំពុងស្តុកទឹកដល់កម្រិត៧៦%ទៅហើយ ខណៈទំនប់ Sirikit កំពុងបញ្ចេញទឹក ២០លានម៉ែត្រគូប។

ចំណែកទំនប់ Chao Phraya កំពុងបញ្ចេញទឹក ២ ០០០ម៉ែត្រគូបក្នុងមួយវិនាទី ប៉ុន្តែប្រសិនបើស្ថានការណ៍រឹតធ្ងន់ធ្ងរ ទំនប់នេះនឹងបញ្ចេញទឹកកាន់តែច្រើន ច្បាស់ជាបង្កជំនន់កាន់តែសាហាវដល់សហគមន៍ នៅតាមខ្សែទឹកខាងក្រោម។
ក្រៅពីទំនប់ខាងលើ នៅមានអាងទឹកជាច្រើនទៀតដែលកំពុងត្រៀមបញ្ចេញទឹកហើយអាងទាំងនោះ សុទ្ធតែកំពុងស្តុកទឹកក្នុងកម្រិតអាសន្ន។
អាងទាំងនោះមានដូចជា៖ Huay Luang ដែលស្តុកទឹកឈានដល់កម្រិត១០០%, Nam Oon ៩០% និង Nong Han ៩៨%៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


