ព័ត៌មានអន្ដរជាតិ
ទំនុកចិត្តឧស្សាហកម្មថៃ ធ្លាក់ចុះទាបបំផុតក្នុងរយៈពេល ៣ ឆ្នាំ
សន្ទស្សន៍ទំនុកចិត្តឧស្សាហកម្មរបស់ប្រទេសថៃ បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ៣ ឆ្នាំ កាលពីខែសីហា ដោយសារការព្រួយបារម្ភអំពីភាពមិនប្រាកដប្រជាផ្នែកនយោបាយក្នុងស្រុក ការឡើងថ្លៃប្រាក់បាត និងពន្ធរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

របាយការណ៍ស្ទង់មតិរបស់សហព័ន្ធឧស្សាហកម្មថៃ (FTI) ដែលចេញផ្សាយកាលពីថ្ងៃពុធ បានបង្ហាញថា សន្ទស្សន៍ទំនុកចិត្តឧស្សាហកម្មថៃ បានធ្លាក់ចុះពី ៨៦,៦ ពិន្ទុ នៅខែកក្កដា ដល់ ៨៦,៤ ពិន្ទុ ក្នុងខែសីហា ដែលនេះជាកម្រិតទាបបំផុតក្នុងរយៈពេល ៣៧ ខែ។
ការស្ទង់មតិនេះត្រូវបានធ្វើឡើងមុនពេលសភាបោះឆ្នោតជ្រើសរើសមេដឹកនាំគណបក្ស Bhumjaithai លោក Anutin Charnvirakul ជានាយករដ្ឋមន្ត្រី កាលពីដើមខែកន្លងទៅ។
អនុប្រធាន FTI លោក Nava Chantanasurakon បានប្រាប់សន្និសីទសារព័ត៌មានថា៖ «ចំណុចល្អដែលយើងជឿនោះគឺថា គណៈរដ្ឋមន្ត្រីនេះ(របស់លោក Anutin) មានអាណត្តិខ្លី ដែលនឹងធ្វើឱ្យរដ្ឋាភិបាលផ្តោតលើការងារដោយយកចិត្តទុកដាក់»។
លោកបន្តថា៖ «ប្រសិនបើរដ្ឋាភិបាលអាចផ្តល់អាទិភាព និងអនុវត្តសំណើរបស់វិស័យឯកជនប្រកបដោយប្រសិទ្ធភាព សន្ទស្សន៍គួរតែប្រសើរឡើងវិញជាងក្នុងខែសីហា»។
កន្លងមក លោក Anutin បាននិយាយថា លោកចង់ជំរុញសេដ្ឋកិច្ចដែលកំពុងយ៉ាប់យ៉ឺន ហើយកាលពីថ្ងៃចន្ទបានបញ្ជាក់ថា លោកនឹងដោះស្រាយបញ្ហាកំណើនប្រាក់បាត ដែលឡើងថ្លៃដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៤ ឆ្នាំ ហើយបង្កក្ដីបារម្ភពីផលប៉ះពាល់លើការនាំចេញ និងការប្រកួតប្រជែងរបស់ថៃ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


