Connect with us

ព័ត៌មានជាតិ

លោក ហេង រតនា៖ ការបោសសម្អាតមីនតាមព្រំដែនខ្មែរ-សៀម ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា​យកចិត្តទុកដាក់បំផុត

បានផុស

នៅ

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានលើកឡើងថា ការបោសសម្អាតមីនមនុស្សធម៌គាំទ្រសុខសុវត្ថិភាព និងការកសាងហេដ្ឋារចនាសម្ពន័្ធរូបវន្ត​ ព្រមទាំងសេដ្ឋកិច្ចសង្គម​ដល់ប្រជាពលរដ្ឋខ្មែររស់នៅភូមិជោគជ័យ​ ភូមិអូរបីជាន់​ និងភូមិព្រៃចាន់​ ក៏ដូចជាភូមិករនានាតាមបណ្តោយព្រំដែនខ្មែរ-សៀម​ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា​ យកចិត្តទុកដាក់បំផុត​ ចាប់តាំងពីឆ្នាំ១៩៩២-៩៣មកម្លេះ ព្រមទាំងបានចាប់ផ្តេីម និងបានចែកចេញជាដំណាក់កាលសំខាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមអគ្គនាយកស៊ីម៉ាក់ ចាប់ពីឆ្នាំ១៩៩២-១៩៩៨​ ជាដំណាក់កាលធ្វេីការបោសសម្អាតមីនដេីម្បីបេីកផ្លូវសុវត្ថិភាពក្នុងការធ្វេីមាតុភូមិវិវត្តន៍ និងគាំទ្រការតាំងទីលំនៅ និងកសាងជីវភាពថ្មីទាំងក្នុងឆ្នាំ១៩៩២​-៩៣​ និងក្រោយការបោះឆ្នោតឆ្នាំ១៩៩៣។ ឆ្នាំ១៩៩៨-២០០៣​​ ជាដំណាក់កាលនៃការបោសសម្អាតមីនដេីម្បីគាំទ្រសុវត្ថិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

លោកបន្ថែមថា ការដំណេីរការបោសម្អាតមីនមនុស្សធម៌នៅទីតាំងទាំងនេះមានសហគមន៍អន្តរជាតិច្រេីនណាស់បានដឹងលឺ និងចងចាំការពិតនេះ​ ព្រោះថា សហគមន៍អន្តរជាតិទាំងនោះបានចូលរួមអនុវត្តន៍ដោយផ្ទាល់ផងដែរ។

តាមរយៈបណ្តាញសង្គមហ្វេសបុក លោក ហេង រតនា បានសរសេរថា រឿងជម្លោះខ្សែរបន្ទាត់ព្រំដែននៅតំបន់ទាំងនេះ​ ក្រុមការងារព្រំដែនទាំងខ្មែរ និងសៀមបានជួបពិភាក្សាគ្នាច្រេីនលេីកច្រេីនសារមកហេីយ​ ប៉ុន្តែមិនទាន់បានដោះស្រាយនៅឡេីយ (ដូចខ្លឹមសារនៃសេចក្តីប្រកាសបដិសេដព័ត៌មាន)របស់រដ្ឋលេខាធិការកិច្ចការព្រំដែនបានបញ្ជាក់យ៉ាងច្បាស់លាស់ ប្រសិនពិតជាអ្នកជិតខាងគ្នាល្អ​មែននោះ​ យន្តការដោះស្រាយទំនាស់ដោយសន្តិវិធីមានគ្រប់ឋានានុក្រម​ មិនត្រូវប្រេីប្រាស់កម្លាំង និងច្បាប់សឹកស្អីនោះទេ​ ព្រោះទង្វេីបែបនេះបង្កេីនអរិភាពនឹងគ្នាកាន់តែខ្លាំងក្លាថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម